ដោយ´ប.ជ័យ / បន្ទាយមានជ័យ៖រដ្ឋបាលស្រុកនិងសហភាព សហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)ស្រុកភ្នំស្រុកបានប្រគេន ជូនប័ណ្ណ លិខិតសរសើរ លិខិតថ្លែងអំណរគុណប្រគេន ជូនដល់ ព្រះសង្ឃនិងមន្ត្រីអប់រំ លោក អ្នកស្រីនាយក នាយិកា លោក/អ្នកគ្រូបង្រៀននៅមជ្ឈមណ្ឌលសហគមន៍ យុវជន ស.ស.យ.កព្រមទាំងពាក់ព័ន្ធដែលជាអ្នកខិតខំបំពេញការងារជំនាញ ការងារសង្គម មនុស្សធម៌។

អ្នកស្រី ចំរើន ដាណេ អភិបាលរងស្រុកភ្នំស្រុកដែល ទើបឡើងតំណែងនិងដែលជាអតីតប្រធានការិយាល័យអប់រំ យុវជននិងកីឡាស្រុកប្រាប់កាសែតរស្មីកម្ពុជាថ្ងៃទី២២ខែធ្នូឆ្នាំ២០២២ ថា កម្មវិធីប្រគេន ប្រគល់ប័ណ្ណសរសើរ លិខិត សរសើរ លិខិតថ្លែងអំណរគុណនោះបានធ្វើ នៅបរិវេណ គេហដ្ឋានលោកស្រីនាឃុំស្រះជីកឬទីរួមស្រុកភ្នំស្រុក។

ក្នុងនោះមានវត្តមានចូលរួមពីសំណាក់លោកគោស៊ុ សារឿត តំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ លោកខេង ស៊ីម ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុ រាត្រី អភិបាលខេត្ត លោកអភិបាលរងខេត្ត លោកបោន ប៊ិន ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកភ្នំស្រុក លោកឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកជូ បុត្រ អភិបាលស្រុកភ្នំស្រុកនិងមន្ត្រី អ្នកពាក់ព័ន្ធជាច្រើន។

យោងតាមនាយករដ្ឋបាលសាលាស្រុកនិងអនុប្រធានការិយាល័យអប់រំ យុវជននិងកីឡាស្រុកបានឱ្យដឹងថា ប័ណ្ណសរសើរ លិខិតសរសើរនិងលិខិតថ្លែងអំណរគុណបានបែងចែកជា :ទី១-សម្រាប់ជូនលោកគ្រូ អ្នកគ្រូជានាយក នាយិកាពីមត្តេយ្យសិក្សា បឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យទាំងអស់ទូទាំងស្រុកគឺចុះហត្ថលេខាដោយលោកជូ បុត្រ អភិបាលស្រុក។ទី២-សម្រាប់ប្រគេន ជូនលោកគ្រូ អ្នកគ្រូបង្រៀននៅមជ្ឈមណ្ឌលសហគមន៍២រូប ព្រះសង្ឃដែលសកម្មជាមួយការងារមនុស្សធម៌ ការងារនិងអនុប្រធានស.ស.យ.កស្រុក ប្រធានស.ស.យ.កទាំង៦ឃុំនៃស្រុក៕សរន-PC