ដោយ : ភ្នំស្វាយ / បន្ទាយមានជ័យ៖ការប្រឡងបាក់ឌុបឬ​សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិនៅខេត្តបន្ទាយមានជ័យសម័យប្រឡងថ្ងៃទី០៥ខែធ្នូឆ្នាំ២០២២ បានលទ្ធផល ៦៩,២៩​ភាគរយ ។

យោងតាមការិយាល័យប្រព័ន្ធគ្រប់គ្រងទិន្នន័យការប្រឡង,គណ:គ្រប់គ្រងនាយកដ្ឋានកិច្ចការប្រឡង ក្រសួងអប់រំ យុវជន​និងកីឡា ក៏ដូចលោក ឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំយុវជន​និងកីឡាខេត្តបន្ទាយមានជ័យឱ្យដឹងកាលពីថ្ងៃទី២៣ខែធ្នូ ។

ការប្រកាសលទ្ធផលប្រឡងជាប់បាក់ឌុបនៅខេត្តបន្ទាយមានជ័យនៅម៉ោង៧ព្រឹកថ្ងៃទី២៣ខែធ្នូ នៅតាមមណ្ឌលសំណេរ​ទាំង៧ កន្លងមក នាក្រុងសិរីសោភ័ណ។

ក្នុងនោះតំណាងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ គឺលោកយឹម សំណាង អភិបាលរងខេត្ត.និងមន្ត្រីអប់រំ អញ្ជើញ​ប្រកាសនៅមណ្ឌលសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច សាខាខេត្តបន្ទាយមានជ័យ(UME) ។

លទ្ធផលនោះគឺ បេក្ខជនមកប្រឡងសរុប: ៥៦៣០នាក់​(ស្រី៣១១២នាក់ )។ក្នុងនោះបេក្ខជនប្រឡងជាប់​ចំនួន៣៩៣១នាក់(ស្រី២៣៥៦នាក់) ត្រូវជា៦៩,២៩ភាគរយ ។

ចំពោះចំណាត់ថ្នាក់ បេក្ខជនជាប់និទ្ទេស A ចំនួន ៤៩នាក់, និទ្ទេស B ចំនួន ៣១៦នាក់, និទ្ទេស C ចំនួន ៨៤១ នាក់, និទ្ទេស D ចំនួន ១៣៤០នាក់ និងនិទ្ទេស E ចំនួន១៣៥៥​នាក់។

លោក ឈូ ប៊ុនរឿង មន្ទីរអប់រំយុវជននិងកីឡាខេត្តបន្ទាយ​មានជ័យ​បានឱ្យកាសែតរស្មីកម្ពុជាដឹងនាថ្ងៃទី២៣ខែធ្នូថា ដំណើរការមណ្ឌលសំណេរឬការប្រឡងរបស់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី០៥​ខែធ្នូឆ្នាំ២០២២.កន្លងមក ក្នុងខេត្តនេះ មានចំនួន៧មណ្ឌល ដែលស្ថិតនៅកណ្តាលក្រុងសិរីសោភ័ណ៕សរន / N