ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍,ស៊ីនហួរ)៖ ការជន់លិចដ៏ខ្លាំងបន្តធ្វើអោយប៉ះពាល់មនុស្សប្រមាណ២០០.០០០គ្រួសារនៅថៃខាងត្បូង នេះបើតាមការបញ្ជាក់ពីអាជ្ញាធរកាលពីថ្ងៃព្រហស្បតិ៍។
នាយកដ្ឋានបង្ការនិងសម្រាលគ្រោះមហន្តរាយថៃបានិយាយថា ប្រតិបត្តិការបូមទឹកនិងជួយសង្គ្រោះនៅបន្តធ្វើនៅពេលស្ថានភាពទឹកជំនន់បានល្អប្រសើរនៅគ្រប់តំបន់ប៉ះពាល់ទាំងអស់។ទឹកជំនន់នេះបានប៉ះពាល់មនុស្ស២១០.៥៥២គ្រួសារនៅ៥៧ស្រុកក្នុងខេត្តចំនួនប្រាំមួយ មានដូចជា ណាខន ស៊ី ថាម៉ារ៉ាត(Nakhon Si Thammarat) ផាតាលុង(Phatthalung) សុងក្លា(Songkhla) ប៉ាតតានី(Pattani) យ៉ាឡា និងណារ៉ាតធីវ៉ាត(Narathiwat)។
កាលពីថ្ងៃពុធ សាកសពមនុស្សប្រាំពីរនាក់ត្រូវបានរកឃើញក្នុងតំបន់ជន់លិច និងមនុស្សពីរនាក់រងរបួសដោយឧបទ្ទវហេតុពាក់ព័ន្ធនឹងទឹកភ្លៀង។
ការជន់លិចបានកើតឡើងនៅពេលអាកាសធាតុរដូវវស្សាកើតមាននៅលើឈូងសមុទ្រថៃនិងតំបន់ខាងត្បូង ដោយបង្កការធ្លាក់ភ្លៀងចាប់ពីថ្ងៃអាទិត្យដល់ថ្ងៃពុធ បង្កការជន់លិចភ្លាមៗ ការបាក់ដីនិងខ្យល់ខ្លាំង៕
បុគ្គលិកទៅពីនាយកដ្ឋានគ្រោះមហន្តរាយ ចែកស្បៀងនិងទឹកផឹកដល់ប្រជាជននៅភាគខាងត្បូងដែលរងផលប៉ះពាល់ពីជំនន់នៅក្នុងខេត្តណារ៉ាតធីវ៉ាត កាលពីថ្ងៃ២១ធ្នូ
ជំនន់ប៉ះពាល់មនុស្ស២១០.៥៥២គ្រួសារនៅ៥៧ស្រុកក្នុងខេត្តចំនួនប្រាំមួយ