ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ទីបំផុត តារាងចម្រៀងមាឌតូចល្អិត ពេជ្រ ថៃ ដែលបានប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុប សម័យប្រឡង៖ ៥ ធ្នូ ២០២២ ដោយបានជាប់និទ្ទេស C នៅមណ្ឌលសាកលវិទ្យាល័យ បៀលប្រាយ ខេត្តបាត់ដំបង។

សូមរំលឹកថា តារាចម្រៀង ពេជ្រ ថៃ បានជាប់ពាន The Voice Kids Cambodia រដូវកាលទី១។ សម្រាប់នាឆ្នាំនេះដែរ ពេជ្រ ថៃ ត្រូវបានគេដឹងថា មានអាយុ ១៨ឆ្នាំហើយ។ ពេជ្រ ថៃ កើតនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០០៤ ។

បើតាមបញ្ជីតារាងពិន្ទុរបស់ ក្រសួងអប់រំ នាព្រឹកថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២២នេះ បានបង្ហាញថា ពេជ្រ ថៃ បានជាប់និទ្ទេស C ដែលជាពិន្ទុមួយ ជាប់ចំណាត់ថ្នាក់ល្អ គួរឱ្យកោតសរសើរ។

គួរបញ្ជាក់ថា ពេជ្រ ថៃ បានក្លាយជាម្ចាស់ពានរង្វាន់ The Voice Kids Cambodia រដូវកាលទី១ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧៕ V / N