​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ប្រព័ន្ធ​កាំជ្រួច​ការពារ​ដែនអាកាស​ភែត​ធ្រៀ​ត​(Patriot)​ជា​ប្រព័ន្ធ​កាំជ្រួច​បាញ់​ពី​ដី​ទៅ​អាកាស​ដើម្បី​ស្ទាក់​កំទេច​វត្ថុ​ផ្លោង​ដែល​ហោះ​សំដៅ​មក​។​ផលិត​ឡើង​ដោយ​ក្រុម​​ហ៊ុន​រ៉ា​យ​ធឿន តិច​ណូ​ឡូជី ខ​ប អរ​ធី​អិច​ស៍អិន​(Raytheon Technologies Corp RTX.N)​ វាត្រូវ​គេ​គិតថា​ជា​ប្រព័ន្ធ​ការពារ​ដែនអាកាស​ទំនើ​ប​បំផុត​នៅក្នុង​ឃ្លាំង​អាវុធ​អាម៉េរិក​។​

​ប្រព័ន្ធនេះ​ត្រូវបាន​ប្រើ​ជា​លើក​ដំបូង​ក្នុង​ការប្រយុទ្ធ​ក្នុង​អំ​ឡយ​ង​សង្គ្រាម​ឈូង​សមុទ្រ​កាលពី​ឆ្នាំ​១៩៩១ ដោយ​កង​អង្គភាព​របស់​វា​ការពារ​ប្រទេស​អា​រ៉ាប៊ីសាអូឌីត គុយ​វ៉ែត​និង​អ៊ីស្រាអែល ហើយ​ក្រោយមក​ត្រូវ​​បាន​ប្រើ​ក្នុង​ការឈ្លានពាន​របស់​អាម៉េរិក​ចូល​អ៊ីរ៉ាក់​នៅ​ឆ្នាំ​២០០៣​។​វា​ជា​ប្រព័ន្ធ​ចល័ត​មួយ​ដែល​រួម​មាន​រ៉ា​ដា​ដ៏​ខ្លាំង ស្ថានីយ​គ្រប់គ្រង ម៉ាស៊ីនភ្លើង​មួយ ស្ថានីយ​បាញ់​និង​យាន​គាំទ្រ​មួយ​ចំនួន​ទៀត​។​

​ប្រពន្ធ​Patriot​មាន​សមត្ថភាព​ផ្សេងៗ អាស្រ័យ​លើ​ប្រភេទ​នៃ​កាំជ្រួច​ស្ទាក់​កំទេច​ដែល​ត្រូវ​ប្រើ​។​កាំជ្រួច​ស្ទាក់​កំទេច​ធុន​PAC-2 ប្រើ​ក្បាល​គ្រាប់បែក​ចេញ​ជា​អំបែង នៅពេល​កាំជ្រួច​PAC-3​ដែល​ថ្មី​ជាង​​ប្រើ​បច្ចេកវិទ្យា​បុក​កំទេច​ដែល​ទំនើប​ជាង​។​

​រ៉ា​ដា​របស់​ប្រព័ន្ធ​នេះ​អាច​ចាប់​សញ្ញា​បាន​ចម្ងាយ​១៥០​គីឡូម៉ែត្រ ។​

​យោង​តាម​មជ្ឈមណ្ឌល​សំរាប់​ការសិក្សា​យុទ្ធសាស្ត្រ​និង​អន្តរជាតិ ប្រព័ន្ធ​នេះ​មួយឈុត​ថ្លៃ​ជាង​១​ពាន់​លាន​ដុល្លារ ក្នុងនេះ​៤០០​លាន​សំរាប់​ប្រព័ន្ធ​Patriot និង​៦៩០​លាន​សំរាប់​កាំ​ជ្រួច​។​

សូមបញ្ជាក់ថា ​ក្រុមហ៊ុន​Raytheon​បាន​ផលិត​ប្រព័ន្ធ​នេះ​ជាង​២៤០​ឈុត និង​កំពុង​ប្រើ​នៅ​១៨​ប្រទេស រួម​មាន​សហរដ្ឋ​អាម៉េរិក​។​វា​មាន​តំរូវការ​ខ្ពស់​នៅ​មជ្ឈិមបូព៌ា​ដោយសារ​ការ​គំរាម​ពី​អ៊ីរ៉ង់​។​បើ​តា​ក្រុមហ៊ុន ប្រព័ន្ធ​​នេះ​បាន​ស្ទាក់​បំផ្លាញ​កាំជ្រួច​ផ្លោង​ជាង​១៥០​ដើម​នៅ​ក្នុង​ការប្រយុទ្ធ​ចាប់តាំងពី​ឆ្នាំ​២០១៥​។​

​តើ​វា​អាច​ជួយ​អ៊ុយ​ក្រែន​បាន​កំរិត​ណា​?

​អ៊ុយ​ក្រែន​បាន​និយាយថា ខ្លួន​ត្រូវការ​ប្រព័ន្ធ​ការពារ​ដែនអាកាស​ច្រើន​ឡើង​ដើម្បី​ការពារ​ទល់នឹង​ការបាញ់​កាំជ្រួច​ស្រោច​និង​ការវាយប្រហារ​ដោយ​ដ្រូ​ន​មក​ពី​ខាង​រុស្ស៊ី​។​តាំងពី​មុន​មក អាម៉េរិក​ទើបតែ​​ផ្តល់​អោយ​អ៊ុយ​ក្រែន​នូវ​ប្រព័ន្ធ​កាំជ្រួច​ពី​ដី​ទៅ​អាកាស​ទំនើប​ធុន​NASAMSតែ​នៅ​អន់​ជាង​Patriot​។​

​នៅពេល​ប្រព័ន្ធ​Patriot​ត្រូវបាន​រចនា​ឡើង​សំរាប់​ស្ទាក់​ការ​គំរាម​ចូលមក ដូចជា​យន្តហោះនិង​កាំជ្រួច​ផ្លោង វា​ក៏​អាច​បាញ់​ទម្លាក់ដ្រូន​កាមី​កាហ្សេ​(kamikaze)​ដែល​រុស្ស៊ី​តែង​បង្ហោះ​មក​វាយប្រហារ​​ហេដ្ឋារចនាសម្ពន្ធ​អ៊ុ​យក្រែន​។​តែ​វា​ទាមទារ​វិធី​ចំណាយ​ខ្ពស់​ដើម្បី​ទប់ទល់​នឹង​ដ្រូ​ន​។​

​ពួក​មន្ត្រី​និង​អ្នកជំនាញការ​បាន​និយាយថា ប្រព័ន្ធ​Patriot​នេះ​ទំនងជា​អាច​ជួយសង្គ្រោះ​អាយុជីវិត​មនុស្ស​ក៏​ដូចជា​ហេដ្ឋារចនាសម្ពន្ធ​អ៊ុយ​ក្រែន​ជាច្រើន តែ​ទំនងជា​មិន​អាច​ផ្លាស់​ប្តូរ​គន្លង​នៃ​ជម្លោះ​​ចំណាស់​ដប់​ខែ​មកនេះ​ទេ ដោយសារ​តែ​វា​គ្រាន់តែ​ជា​ប្រព័ន្ធ​ការពារ​ខ្លួន​មួយ​។​

​ក្រោយ​អាម៉េរិក​ប្រកាស​ផ្តល់​នៅ​សប្តាហ៍​នេះ វា​ត្រូវការ​ពេល​រាប់​ខែ​ទម្រាំ​ប្រព័ន្ធ​Patriot​អាច​ដាក់​ពង្រាយ​នៅ​អ៊ុ​យក្រែន​។​វា​ត្រូវ​ទៅដល់​អាល្លឺម៉ង់​សិន កន្លែង​ដែល​ទាហាន​អ៊ុយ​ក្រែន​រាប់រយ​នាក់​នឹង​រៀន​​របៀប​ប្រើប្រាស់​វា​៕

​អ៊ុយ​ក្រែ​ននឹង​កំណត់​ថា​ត្រូវ​ដាក់​ប្រព័ន្ធ​នេះ​នៅ​កន្លែង​ណា​អោយ​ផុត​ពី​ការ​ត្រូវ​បំផ្លាញ​ដោយ​កងកម្លាំង​រុស្ស៊ី​។​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​បានព្រមាន​រួចហើយថា ប្រព័ន្ធ​Patriot​នឹង​ទាហាន​របស់​វា ដែល​អាច​​មាន​អ្នកជំនាញការ​អាម៉េរិក នឹង​ក្លាយជា​គោលដៅ​វាយប្រហារ​ដោយ​ស្របច្បាប់​ពី​ទាហាន​រុស្ស៊ី​