ដោយ:ទេពកង្រី/កំពង់ឆ្នាំង:នៅព្រឹកថ្ងៃទី២៣ធ្នី២០២២នេះឯកឧត្តមឧត្តមសេនីយ៍ទោ ប៉ូវវណ្ណៈ មេបញ្ជាការស្ដីទីយុទ្ធភូមិភាគពិសេសចុះត្រួតពិនិត្យការសាងសង់អគារទីចាត់ការសាលាពលទាហានយុទ្ធភូមិភាពពិសេស.និងការកសាងទីលានបាញ់គ្រាប់ពិតនៅទីតាំងតំបន់អភិវឌ្ឍន៍ព្រែកជីកនិងដើម្បីត្រៀមរៀបចំផែនការបើកវគ្គហ្វឹកហ្វឺនឆ្នាំ ២០២៣។

មានប្រសាសន៍ក្នុងឧិកាស់នោះឯកឧត្តមឧត្តមសេនីយ៍ទោ ប៉ូវវណ្ណៈ បញ្ជាក់ថា សកម្មភាពថ្ងៃនេះដើម្បីចុះធ្វើការត្រួតពិនិត្យមើលការសាងសង់អាគារទីចាត់ការសាលាពលទាហ៊ានរបស់ភូមិភាគដែលជាអំណោយដ៍ថ្លៃថ្លារបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុនម៉ាណែត អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ដែលបានជួយឧបត្ថម្ភក្នុងការកសាង។

លោកក៏បានចុះត្រួតពិនិត្យការកសាងទីលានបាញ់គ្រាប់ពិតដែលមាននៅទីតាំងតំបន់អភិវឌ្ឍន៍ព្រែកជីក និងបានចុះពិនិត្យ សាលាហ្វឹកហ្វឺនពលទាហានយោធភូមិភាគពិសេសដើម្បីត្រៀមបើកវគ្គហ្វឹកហ្វឺនក្នុងឆ្នាំ២០២៣នេះបន្តទៀតក្រោយការអាក់ខានដោយសារតែជំងឺកូវិដ១៩។

លោកឧត្តមសេនីយ៍ទោបានមានប្រសាសន៍ទៀតថានៅថ្ងៃទី៣មករា២០២៣ខាងមុខនេះសាលាពុលទាហានរបស់យោធភូមិភាគពិសេសនិងមានបើកវគ្គហ្វឹកហ្វឺនដល់សិក្ខាកម្មលើមុខជំនាញហិរញ្ញវត្ថុ.មុខជំនាញភស្តភា និងមុខជំនាញផ្សេងៗទៀតក្នុងគោលបំណងពង្រឹងលើសមត្ថភាពនិងស្មារតីនាយទាហាននិងពលទាហានយុទ្ធសាស្ត្រកលយុទ្ធនិងភូមិសាស្រ្តផ្សេងៗរបស់កងទ័ព៕/PC