​របួសធ្ងន់​ស្រាល​២​នាក់​ខណៈ​ជិះ​ម៉ូតូ​បុក​រឺ​ម៉ូតូ​

1075
ចែករម្លែក

​(​ភ្នំពេញ​)៖ មនុស្ស​២​នាក់​រងរបួស​ធ្ងន់ និង​ស្រាល បន្ទាប់ពី​ពួកគេ​ជិះ​ម៉ូតូ​លឿន​ជ្រុល​ទៅបុក​រឺ​ម៉ក​កាលពី​វេលា​ម៉ោង​៦​និង​៥០​នាទី​ព្រឹក​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៧ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ទល់មុខ​រោងចក្រ ស៊ី​កូ ក្នុងភូមិ​ព្រៃ​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ​សែន​ជ័យ ។
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​ជា​អ្នកបើក​ម៉ូតូ​ស្មាស់ សេរី​២០០៦ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1Q-8733 ជិះ​គ្នា​២​នាក់​នោះ ១/​ឈ្មោះ សែម រ៉េត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ស្រុកកំណើត ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​រងរបួស​បាក់ជើង​ឆ្វេង និង អ្នករួមដំណើរ​ឈ្មោះ ជា ចិត្រ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ស្រុកកំណើត​ភូមិ​តា​ហោង ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង រង​រប​ទស​បាក់ដៃ​ឆ្វេង ជនរងគ្រោះ​ទាំង​២​នាក់ ជា​កម្មករ​រួមការ​ងារ ស្នាក់នៅ​ជាមួយគ្នា សង្កាត់​ពងទឹក ខណ្ឌដង្កោ ។​

​ចំណែក​ភាគី​ខាង​ម៉ូតូ​សណ្តោង​រឺ​ម៉ក​ម៉ក ម៉ាក​ស៊ូ​រ៉ុ​ស ពណ៌​ក្រហម ដឹក​ចែក​ឆាប ជាច្រើន​ថង់ បើកបរ​ដោយ​ឈ្មោះ ស្រ៊ុន ស៊ា​ង​ហ៊ី​ប្រុស អាយុ​៣២​ឆ្នាំ លក់​ចេកឆាប មាន​ទីលំនៅ​ភូមិ​តាំង​ដូង ឃុំ​តាំង​ដូង ស្រុក​បាទី ខេ​ង្ត​តាកែវ​រងរបួស​ដៃ​ឆ្វេង​ស្រាល ៕S/​ដោយ​ម៉េង​សែ

​របួសធ្ងន់​ស្រាល​២​នាក់​ខណៈ​ជិះ​ម៉ូតូ​បុក​រឺ​ម៉ូតូ​

ទីតាំងផ្សាយពាណិជ្ជកម្ម