ដោយ : ភ្នំស្វាយ / បន្ទាយមានជ័យ: ដើម្បីពង្រឹង និងធ្វើការរៀបចំចងក្រងក្រុមសហគមន៍ទីផ្សារស្រូវ.អង្ករ ជូនដល់បងប្អូនប្រជាកសិករ ក្នុងស្រុកមង្គលបូរី លោក ឧកញ៉ា ភូ ពុយ អគ្គនាយកក្រុមហ៊ុនបៃតង និងជាអ្នកតំណាងរាស្ត្រ មណ្ឌលខេត្តបាត់ដំបង អមដំណើរដោយលោក លី សារី ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកមង្គលបូរី និងជាអភិបាលរងខេត្ត លោកឧកញ៉ា អុឹង វណ្ណម៉ៅ ប្រធានសមាគមខ្មែរ-ចិន ស្រុកមង្គលបូរីនិងជាសមាជិកក្រុមប្រឹក្សាស្រុកមង្គលបូរី រួមជាមួយក្រុមការងារ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាកសិករ នៅឃុំស្រះរាំង និងឃុំរហាត់ទឹក ស្រុកមង្គលបូរី ថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២២។

លោក លី សារី បានថ្លែងអំណរអគុណចំពោះលោកឧកញ៉ា អគ្គនាយកក្រុមហ៊ុនបៃតង និងក្រុមការងារ ដែលតែងតែគិតគូរពីសុខទុក្ខ នឹងពីរបញ្ហាកង្វល់របស់បងប្អូនប្រជាកសិកររឿងស្រូវ.អង្ករ។

លោក បានអះអាងថា ព្រោះស្រូវ អង្គរ ពិតជាសំខាន់ណាស់សម្រាប់ជីវភាព សេដ្ឋកិច្ចគ្រួសាររបស់បងប្អូនប្រជាកសិករក៏ដូចជាសេដ្ឋកិច្ចជាតិ ក្នុងប្រទេសកម្ពុជា ក្នុងខេត្ត និងដោយឡែកក្នុងស្រុកមង្គលបូរី ។

លោក ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកមង្គលបូរី និងជាអភិបាលរងខេត្ត បានធ្វើការអំពាវនាវដល់បងប្អូនប្រជាកសិករចូលរួមសហការណ៍ពីការរៀបចំចងក្រងក្រុមសហគមន៍ទីផ្សារស្រូវ.អង្ករ ដើម្បីបញ្ចៀសការទិញស្រូវទម្លាក់ថ្លៃស្រូវពីឈ្មួញមួយចំនួន។

ឧកញ៉ា ភូ ពុយ បានមានប្រសាសន៍ថា ការចុះជួនេះគឺដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាកសិករ សម្រាប់អ្នកស្ម័គ្រចិត្ត ដែលចូលរួមជាសមាជិកក្រុមសហគមន៍ទីផ្សារស្រូវ.អង្ករ ក្នុងស្រុកមង្គលបូរី ជាមួយក្រុមហ៊ុនបៃតង។

ម្យ៉ាងវិញទៀត ក៏ដើម្បីទទួលបានទីផ្សារស្រូវអង្ករច្បាស់លាស់ ជូនបងប្អូនជាកសិករ ដើម្បីទៅថ្ងៃខាងមុខដើម្បីគុណភាព នៃតម្លៃស្រូវ.អង្ករ នៅក្នុងសហគមន៍ ក៏ដូចជានៅលើកទីផ្សារផងដែរ។

លោកឧកញ៉ាបានបន្តថា លោកនិងក្រុមការងារ នឹងខិតខំប្រឹងប្រែងពង្រឹង និងធ្វើការរៀបចំចងក្រងក្រុមសហគមន៍ទីផ្សារស្រូវ.អង្ករ ជូនដល់បងប្អូនប្រជាកសិករ អោយប្រែក្លាយសហគមន៍ ក្លាយជាសហករទីផ្សារសម្រាប់ជំរុញកំណើននៃប្រាក់ចំណូលផ្នែកស្រូវ.អង្គរ ឲ្យរីកចម្រើន។
ហើយក្រុមហ៊ុនធានាទិញយកទាំងអស់សម្រាប់សហគមន៍។ ជាក់ស្តែងនឹងបង្កើតឥណទានជី.ថ្នាំស្រូវ ក្រុមគ្រូពេទ្យក្នុងការចុះពិនិត្យស្រូវ ថែទាំជំងឺស្រូវ ៕ N