យុទ្ធនាការ​ឃោសនាបោះឆ្នោត​ថ្ងៃ​ដំបូង​នៅ​ស្រុក​ក្រឡាញ់​

1464
ចែករម្លែក
យុទ្ធនាការ​ឃោសនាបោះឆ្នោត​ថ្ងៃ​ដំបូង​ដោយ​ទ្រង់ទ្រាយ​ធំ​នៅ​ស្រុក​ក្រឡាញ់ (​រូប​: គូលែន​)​

ដោយ​: គូលែន / សៀមរាប​: ក្នុង​ថ្ងៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ថ្ងៃ​ដំបូង កាលពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៨ លោក​ឧកញ៉ា សៀង ណាំ និង​លោកស្រី រួមជាមួយ​ក្រុមការងា​រ​ចុះជួយ​ស្រុក​ក្រឡាញ់ បាន​ដឹកនាំ​ហែ​ក្បួន​យុទ្ធនាការ​ឃោសនាបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦​។​

​ក្នុង​ថ្ងៃ​ឃោសនាបោះឆ្នោត​ដំបូង គឺមាន​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា មកពី​ឃុំ​ទាំង​១០​ទូទាំង​ស្រុក​ក្រឡាញ់ ចូលរួម​សរុប​ចំនួន ២.៥៦០​នាក់ ដោយមាន​ចូលរួម​រថយន្ត​១០៤​គ្រឿង គោយន្ត​១៧៤ គ្រឿង​និង​ម៉ូតូ​៣២០​គ្រឿង​។​

​ក្នុងឱកាស​នោះ លោក​ឧកញ៉ា សៀង ណាំ ជូនពរ​ប្រជាពលរដ្ឋ​ទាំងអស់ មាន​សុខ​ភាពល្អ និង​ទទួលជោគជ័យ​គ្រប់​ការងារ និង​សូម​អញ្ជើញ​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា និង​សូម​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សញ្ញា​រូប​ទេវតា​បាចផ្កា មាន​រៀង​ទី​២០ នៅលើ​សន្លឹកឆ្នោត ដើម្បី​មាន​សន្តិភាព​និង​ការអភិវឌ្ឍ​ន៏​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ