ដោយ៖ សុវណ្ណកុម្ភៈ/ភ្នំពេញ៖ ក្នុងព្រឹត្តិការណ៍ AFF Mistubishi Electric Cup 2022 ដែលលេងលើទឹកដីឥណ្ឌូនេស៊ីថ្ងៃទី២៣ ធ្នូម្សិលមិញនេះកម្ពុជាបានចាញ់ក្រុមម្ចាស់ផ្ទះ១ទល់២ ។
ក្នុងការប្រកួតទី២ របស់ពូល A ក្រុម ឥណ្ឌូនេស៊ី បាននាំមុខ ១គ្រាប់មុន នៅនាទីទី៧ ដោយកីឡាករ Egy Maulana បន្ទាប់មកខ្សែការពារកម្ពុជា សារ៉េតគ្រីយ៉ា បានប្រើក្បាលបញ្ជូនបាល់ បញ្ចូលទីឥណ្ឌូនេស៊ីមួយគ្រាប់វិញ នៅនាទីទី១៦ធ្វើឲ្យលទ្ធផលស្មើគ្នា១ទល់១ ។
នៅនាទីទី៣៥ កីឡាករ Witan Sulaeman របស់ឥណ្ឌូនេស៊ី បានស៊ុតបន្ថែមគ្រាប់បាល់ទី២ ឲ្យម្ចាស់ផ្ទះដែលនេះជាគ្រាប់បាល់ជ័យជម្នះលើក្រុមក្នុងជំនួបលើទឹកដីឥណ្ឌូនេស៊ីនេះដែរចំពោះ៤៥នាទី នៃវគ្គទី២ គ្មានក្រុមណារកបានគ្រាប់បាល់ទៀតឡើយ ។លទ្ធផលនេះបានធ្វើឲ្យឥណ្ឌូនេស៊ីទទួលបាន៣ពិន្ទុស្មើកម្ពុជាពីជ័យជម្នះការប្រកួតដំបូងរបស់ខ្លួន។សម្រាប់ប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជានឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិមរកតេជោ ទទួលក្រុមជម្រើសជាតិប្រ៊ុយណេនាថ្ងៃទី២៩ ខែធ្នូខាងមុខមុនការប្រកួតបញ្ចប់ពូល A ក្រៅដី ជាមួយក្រុមជម្រើសជាតិថៃ នាថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ខាងមុខ ៕/R