ស្ត្រី​ម្នាក់​ហូប​ផ្លែ​កំពីងរាជ​ស្លាក់​គ្រាប់ បណ្តាល​ឲ្យ​ស្លាប់ នៅ​ស្រុក​សំរោង​ទង​

1343
ចែករម្លែក

​ដោយ​: សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​: ស្ត្រី​ម្នាក់​ទិញ​ផ្លែ​កំពីងរាជ​មក​ហូប​ស្លាក់​គ្រាប់​កំពីងរាជ​បណ្តាល​ឲ្យ​ស្លាប់ នៅ​ចំណុច​ភូមិ​ត្រពាំង​សាប ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា​ស្ត្រី​រងគ្រោះ​ឈ្មោះ ឡុង សេម ភេទ​ស្រី អាយុ ៣៦​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​សាប ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង​។​

​ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ស្ត្រី​ខាងលើ​បាន​ទិញ​ផ្លែ​កំពីងរាជ​ហូប ស្រាប់តែ​ស្លាក់​គ្រាប់​កំពីងរាជ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។​

​ក្រោយពី​កើតហេតុ មន្ត្រី​ជំនាញ​បាន​ចុះមក​ពិនិត្យ​សាកសព​ខាងលើ និង​ក្រុមគ្រួសារ​ទទួលស្គាល់ថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ស្លាក់​គ្រាប់​កំពីងរាជ​ពិតប្រាកដ​មែន​។ រួច​ជំនាញ បានប្រគល់​សព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម