ប្រែសម្រួលៈបំណង(ស្ពុតនិច)៖ យន្តហោះដ្រូន FH-97A របស់ចិន ដែលអាចហោះអមជាមួយយន្តហោះប្រយុទ្ធមានមនុស្សបើកនិងផ្តល់ព័ត៌មានស៊ើបការណ៍ និងគាំទ្រការវាយប្រហារ ត្រូវបាននាំមកតាំងបង្ហាញក្នុងពិព័រណ៍អាកាសចរណ៍ចិនឆ្នាំ២០២២នៅក្រុងជូហៃ(Zhuhai)កាលពីខែវិច្ឆិកាកន្លងទៅ។វាត្រូវបានប្រធានរចនាប្លងរបស់វាអះអាងថា អាចផ្លាស់ប្តូរការប្រយុទ្ធធម្មតាក្នុងអាកាសយ៉ាងច្រើន។
ផលិតឡើងដោយក្រុមហ៊ុនហ្វេអាយហុង(Feihong)នៅក្រោមបណ្ឌិតសភានៃសាជីវកម្មវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអាកាសចរណ៍ចិន ដ្រូនFH-97Aជាប្រធានបទក្តៅមួយនៅក្នុងវិស័យយន្តហោះគ្មានមនុស្សបើកនៅប៉ុន្មានឆ្នាំមកនេះ និងត្រូវបានគេគិតជាទូទៅថាជាផ្នែកសំខាន់មួយនៃប្រព័ន្ធប្រយុទ្ធគ្មានមនុស្សចូលរួមផ្ទាល់នៅពេលអនាគត» នេះបើតាមលោក តេង ស៊ូអាយ(Deng Shuai)ប្រធានរចនាម៉ូតដ្រូននេះ។
ដ្រូនFH-97A ត្រូវបាននាំមកតាំងពិព័រណ៍លើកដំបូងកាលពីខែមុន
តេងបាននិយាយថាមជ្ឈដ្ឋានឧស្សាហកម្មដ្រូនជឿថា យានអមនេះត្រូវរំពឹងថានឹងកែប្រែស្ថានការណ៍ប្រយុទ្ធក្នុងអាកាសយ៉ាងច្រើន ក្នុងទំរង់ការប្រយុទ្ធក្នុងអាកាសធម្មតា ។
ផ្អែកលើគំនិតប្រយុទ្ធប្លែកពីគេ ដ្រូនអមFH-97Aត្រូវបានរចនាឡើងជាប្រព័ន្ធយានគ្មានមនុស្សបើកប្រភេទថ្មីមួយ។វាអាចធ្វើប្រតិបត្តិការជាក្រុមនិងសម្របសម្រួលដោយប្រសិទ្ធភាពជាមួយយន្តហោះចម្បាំងមានមនុស្សបើកដើម្បីបង្កើតឧត្តមភាពក្នុងអាកាស ការពារដែនអាកាសនិងបេសកកម្មអមក្នុងអាកាស នេះបើតាមសារព័ត៌មានចិនGlobal Timesដឹងមកពីពួកអ្នកផលិតវា។
វាមិនត្រឹមតែអាចអាចដោះស្រាយបានបញ្ហាទំហំសេវាមានកំរិតសំរាប់យន្តហោះមានមនុស្សបើកនិងយន្តហោះចាស់ៗ តែវាក៏បង្កើតគំរូប្រយុទ្ធបែបសហការគ្នាដោយគ្មានមនុស្សបញ្ជាផ្ទាល់ថែមទៀត។FH-97A អាចប្រមូលព័ត៌មានស៊ើបការណ៍ជាមួយយន្តហោះបេសកកម្មពិសេស នៅពេលវាអាចចាប់បានការគំរាមដែលអាចកើតមាននិងផ្តល់ការព្រមានជាមុនដោយហោះពីមុខយន្តហោះមានមនុស្សបើក ។វាអាចធ្វើការស៊ើបការណ៍យូរនិងទំហំធំជាង ដោយសារតែចម្ងាយនិងពេលហោះហើររបស់វាបានឆ្ងាយនិងយូរ។
ពេលសហការជាមួយយន្តហោះប្រយុទ្ធណាមួយ FH-97Aអាចទប់ទល់ដែនអាកាសដោយធ្វើការស៊ើបការណ៍អេឡិចត្រូនិច ប្រមូលព័ត៌មានពីទីជិតៗ អនុវត្តភារកិច្ចអន្តរាគមន៍ដែលអនុញ្ញាតអោយយន្តហោះប្រយុទ្ធជ្រៀតចូលក្នុងដែនការពារអាកាសរបស់សត្រូវ ហើយក៏វិភាគប្រព័ន្ធការពារដែនអាកាសរបស់សត្រូវជាប្រចាំផងដែរ។
ក្នុងសេណារីយ៉ូមួយទៀត នៅពេលវាធ្វើការជាមួយយន្តហោះប្រយុទ្ធ FH-97Aអាចផ្ទុកព័ត៌មានស៊ើបការណ៍ និងហោះទៅមុខក្បួនយន្តហោះប្រយុទ្ធដើម្បីទាកទងទៅសត្រូវជាមុន ដោយផ្តល់ទិន្នន័យប្រាប់ផ្លូវវាយប្រហារទៅកាន់យន្តហោះប្រយុទ្ធនៅពីក្រោយ ដោយអនុញ្ញាតអោយយន្តហោះនៅពីក្រោយបាញ់បានមុនសត្រូវ។
FH-97Aមិនត្រឹមតែប្រើសិនស័រចាប់សញ្ញានិងប្រមូលព័ត៌មាន តែជាឃ្លាំងគ្រាប់ផងដែរនិងជាជំនួយការវៃឆ្លាតមួយដល់អាកាសយានិច។វាអាចប្រាប់ទៅអ្នកបើកយន្តហោះប្រយុទ្ធអោយដឹងពីគោលដៅនិងការគំរាម ហើយទំហំនៃការវាយប្រហារ ។
FH-97A មានម៉ាស៊ីនពីរ ដើម្បីបង្កើនល្បឿនហោះ ហើយក្នុងករណីម៉ាស៊ីនមួយខូច ម៉ាស៊ីនមួយទៀតធានាបញ្ចប់ភារកិច្ច។ក្រៅពីប្រអប់មុខងារផ្សេងៗ វាអាចផ្ទុកកាំជ្រួចប្រាំបីដើម រួមមានកាំជ្រួចបញ្ជានាំផ្លូវ។
ដោយសារបំពាក់អង់តែនពិសេស ដ្រូននេះក៏ធ្វើអោយសត្រូវពិបាកប្រើបច្ចេកវិទ្យារាំងស្កាត់ការយកការណ៍និងវាយប្រហារផងដែរ៕