ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ទីភ្នាក់ងារសារព័ត៌មាន Tassបានដកស្រង់សម្តីរបស់សេវាសង្គ្រោះបន្ទាន់ថាអគ្គិភ័យបានឆាបឆេះនៅក្នុងមណ្ឌលមនុស្សចាស់ឥតចុះបញ្ជីមួយកាលពីថ្ងៃសុក្រទី២៣ធ្នូក្នុងទីក្រុងកេមេរ៉ូវ៉ូ (Kemerovo)នៃតំបន់ស៊ីបេរី ដោយសម្លាប់មនុស្សចំនួន ២០ នាក់។
ទីភ្នាក់ងារនេះបានដកស្រង់សម្តីមន្ត្រីសុវត្ថិភាពអគ្គិភ័យ ដោយនិយាយថា ជាន់ទីពីរទាំងមូលនៃអគារត្រូវបានឆាបឆេះ។ ភ្លើងត្រូវបានពន្លត់។
របាយការណ៍និយាយថា “នៅកន្លែងឆេះ ក្រុមអ្នកជួយសង្គ្រោះបន្តធ្វើការងារលើគំនរបាក់បែកក្នុងស្ថានភាពត្រជាក់ខ្លាំង។ យោងតាមទិន្នន័យចុងក្រោយមនុស្ស ២០ នាក់បានស្លាប់”។
ក្រុមមន្ត្រីបាននិយាយថា មណ្ឌលសម្រាប់មនុស្សចាស់ជាច្រើនបានដំណើរការដោយមិនចុះបញ្ជីនៅទូទាំងប្រទេសរុស្ស៊ីហើយមិនអាចស្ថិតនៅក្រោមការត្រួតពិនិត្យបានទេដោយសារមណ្ឌលទាំងនោះត្រូវបានចាត់ទុកថាជាកម្មសិទ្ធិឯកជនជាផ្លូវការ៕
ជាន់ទីពីរទាំងមូលនៃអគារត្រូវបានឆាបឆេះ