ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ នៅថ្ងៃសៅរ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២២ វត្តសុវណ្ណគិរីភ្នំជញ្ជាំង ស្ថិតនៅក្នុងភូមិភ្នំជញ្ជាំង ឃុំជប់វារីស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានប្រារព្ធពិធីសម្ពោធឆ្លងឈាបនដ្ឋាន (ប៉ាឆា) ក្រោមការបរិច្ចាគថវិកា ពីព្រះសង្ឃ ពុទ្ធបរិស័ទ ចំណុះជើងវត្ត និងអង្គការគ្រួសារកុមារអភិវឌ្ឍន៍ (FRA) ប្រចាំនៅកម្ពុជា ។

ព្រះគ្រូសុវណ្ណមុនីញាណទី សីហា ចៅអធិការវត្តសុវណ្ណគិរីភ្នំជញ្ជាំង មេឃុំ និងលោកស្រី យ៉ាំង អួយលីន នាយិកាអង្គការគ្រួសារកុមារអភិវឌ្ឍន៍ (FRA) ប្រចាំនៅកម្ពុជា ដែលមានការិយាល័យកណ្តាលនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាននិមន្ត និងអញ្ជើញជាអធិបតី ក្នុងកម្មវិធីកាត់ខ្សែបូរសម្ពោធឆ្លងឈាបនដ្ឋាន (ប៉ាឆា) នេះ។

លោកស្រី យ៉ាំង អួយលីន បានមានប្រសាសន៍ថា: សម្រាប់ការទទួលយកឈាបនដ្ឋាន (ឡភ្លើង) លើកទី១៣ នៅឆ្នាំនេះ វាគឺជាលើកទី ១៨៣ ដែលបានបរិច្ចាគដោយហ្សីនហ្វឹង ហ្គូកូ ( Zhifengcao) ។ លោកស្រី បានកត់សម្គាល់ថា : ការសង្កេត អ្អ្នកភូមិនេះក៏ពឹង​ផ្អែក​លើ​វត្ត និង​ព្រះសង្ឃ​សម្រាប់​ជីវិតនិង​ជំនឿ។

ព្រះគ្រូសុវណ្ណមុនីញាណទី សីហា ចៅអធិការវត្តសុវណ្ណគិរីភ្នំជញ្ជាំង បានមានសង្ឃដីកាថាៈ សម្ភារ: ថវិកាដែលកសាងឈាបនដ្ឋាន (ប៉ាឆា) ដែលសមស្រប មានគុណភាព តាមការអភិវឌ្ឍន៍ មានរចនាបថ និងនិយាមអនាម័យសម្រាប់ជូនដំណើរសព ដែលជាអ្នកដ៏ទីស្រឡាញ់ចុងក្រោយមួយនេះ មកពីញោមញាតិសប្បុរសជន ពុទ្ធបរិស័ទ ព្រះសង្ឃនិងមួយផ្នែកធំ បានពីមូលនិធិសេចក្តីស្រឡាញ់របស់ហ្សីនហ្វឹង ហ្គូកូ ( Zhifengcao) និងអង្គការគ្រួសារកុមារអភិវឌ្ឍន៍ (FRA) ដែលមានលោកស្រី យ៉ាំង អួយលីន ជានាយិកាអង្គការ។

បន្ទាប់ពីពិធីកាត់ខ្សែបូររួច ប្រជាពលរដ្ឋក្រីក្រចំនួន ៣០០ គ្រួសារ បានទទួលអំណោយអង្ករ ២០ គីឡូក្រាម ក្នុងមួយគ្រួសារៗ ដែលជារបស់អង្គការគ្រួសារកុមារអភិវឌ្ឍន៍ (FRA) ។ ចំណែកព្រះសង្ឃ បានការប្រគេនចង្ហាន់ ដែលដាក់​ក្នុង​បំពង់​ឫស្សី​ ជូន​ពីអ្នក​ភូមិ ដោយក្តីសោមន្សសប្បាយចិត្តជ្រះថ្លា ។

សូមបញ្ជាក់ថាៈ វត្តសុវណ្ណគិរីភ្នំជញ្ជាំងនេះ ធ្លាប់ជាទីតាំងឈរជើង ដោយកងទ័ពខ្មែរក្រហម ហើយត្រូវបានបណ្តេញចេញដោយកងទ័ពស្ម័គ្រចិត្តវៀតណាម និងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដោយបន្សល់ទុកជនពិការ ចាស់ជរា និងមនុស្សទន់ខ្សោយ និងកេរ្តិ៍តំណែលនៃអាវុធយុទ្ធភ័ណ្ឌ ដែលបង្កផលប៉ះពាល់ និងវិនាសកម្មដល់ប្រជាជនកម្ពុជា និងកុមារផងដែរ៕/V/R