ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ សីតុណ្ហភាពបានធ្លាក់ចុះខ្លាំងនៅកូរ៉េខាងត្បូងនិងផ្នែកជាច្រើនៃប្រទេសជួបការធ្លាក់ព្រិលដ៏ក្រាស់ចាប់ពីថ្ងៃព្រហស្បតិ៍ ដោយបណ្តាលអោយមានការលុបចោលជើងហោះហើរនិងបិទសាលារៀន។
គ្រោះថ្នាក់ចរាចរណ៍ក៏ត្រូវបានរាយការណ៍នៅច្រើនកន្លែងដោយសារផ្លូវរអិលនិងការមើលឃើញជិត។ប្រទេសនេះឥឡូវកំពុងជួបអាកាសធាតុត្រជាក់បំផុតប្រចាំរដូវ ដោយកាលពីព្រឹកថ្ងៃសុក្រសីតុណ្ហភាពចុះដល់ដក១៣,៦អង្សាសេនៅក្នុងរដ្ឋធានីសេអ៊ូល។ខ្យល់បាននាំអោយសីតុណ្ហភាពចុះដល់ដក២២អង្សាសេ។
សីតុណ្ហភាពត្រជាក់ក្រោមសូន្យនេះអមមកជាមួយនូវការធ្លាក់ព្រិលដ៏ក្រាស់កើតមាននៅប៉ែកខាងត្បូងប្រទេស រួមមានតំបន់ ឈុងស្យុង( Chungcheong)និងហ្សូលឡា(Jeolla) ព្រមទាំងកោះរមណីយដ្ឋានជេជូ(Jeju)។
ទីភ្នាក់ងារអាកាសធាតុបាននិយាយថា កោះនិងតំបន់ភ្នំក្នុងខេត្តហ្កាងវ៉ុន នៅប៉ែកឦសាន ឃើញសីតុណ្ហភាពចុះទាបដល់ដក២០ ដល់ដក២៦,៣អង្សាសេរៀងៗខ្លួន៕
ការធ្លាក់ព្រិលខ្លាំងបណ្តាលអោយក្រុមហ៊ុនអាកាសចរណ៍កូរ៉េលុបចោលជើងហោះហើរជាច្រើន