ភ្នំពេញ៖រដូវកាលអបអរជិតមកដល់ហើយ ដូច្នេះដើម្បីអបអរបុណ្យគ្រីសស្មាសនិងឆ្នាំថ្មីជាមួយមិត្តភក្តិនិងក្រុមគ្រួសារឱ្យបានសក្តិសមនោះគឺអបអរជាមួយ Heineken® ដែលជាស្រាបៀរអន្តរជាតិ លំដាប់ថ្នាក់លេខ១ របស់ពិភពលោកនេះ ។ ស្រាបៀរ Heineken®បានត្រៀមរៀបចំជប់លៀក្នុងរដូវកាល អបអរនេះជាប់ៗគ្នា ដោយរួមមានកម្មវិធីប្លែកៗយ៉ាងច្រើន ក្នុងខែនេះ។
លោក Loic de Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ «Heineken®គឺជាម៉ាកយីហោស្រាបៀរលំដាប់កំពូលប្រចាំក្រុមហ៊ុនយើង ដែលល្បីល្បាញទូទាំងពិភពលោក ដោយសារគុណភាពខ្ពស់រសជាតិឆ្ងាញ់។ ស្រាបៀរនេះជាជម្រើសពេញនិយមរបស់សាធារណជន ក្នុង ការប្រារព្ធពិធីបុណ្យចូលឆ្នាំសកល អស់រយៈពេលជាង ១៥០ឆ្នាំមកហើយ មិនថានៅទីណា ក្នុងពិភពលោក ឡើយ។យើងសូមថ្លែអំណរគុណដល់អតិថិជនទាំងអស់ ដែលមានភក្តីភាពគាំទ្រស្រាបៀរនេះ ក្នុងឆ្នាំ ២០២២ ហើយយើងសង្ឃឹមថាស្រាបៀរ Heineken® នៅតែបម្រើរសជាតិដ៏ឥតខ្ចោះ ដើម្បីអបអរឆ្នាំ ២០២៣ កាន់តែប្រសើរឡើង»។
ដើម្បីចាប់ផ្តើមពិធីអបអរឱ្យបានគគ្រឹកគគ្រេង ស្រាបៀរ Heineken® នឹងរៀបចំកម្មវិធីនៅតាមទីតាំងនានា ក្នុងខែនេះ ដើម្បីនាំយកការសប្បាយដល់លោកអ្នក។ ពិធីអបអរនេះបានចាប់ផ្តើមរួចទៅហើយ ជាមួយកម្មវិធីជប់លៀងដែលមានឈ្មោះថា ៥-Star នៅក្រុងសៀមរាបដោយផ្តល់ជូនការម្តែងដោយផ្ទាល់ពី«កញ្ញា យូរី» និង«លោក ស៊ូលី ផេង»។ បន្ទាប់មក ពិធីជប់លៀងក៏ ប្តូរទៅក្រុងព្រះសីហនុ ដោយមាន «កញ្ញា ប៉ាច គីមមួយ» និង «កញ្ញា រ៉េតស៊ូហ្សាណា» ដែលបានបង្កើតភាពសប្បាយកន្ត្រាក់អារម្មណ៍តាមឆ្នេរ សមុទ្រ នាំស្មារតីមនុស្សម្នាឱ្យបានសប្បាយរីករាយ។ បន្ទាប់ពីកម្មវិធីទាំងនេះនឹងមានកម្មវិធីជប់លៀងមួយចំនួនទៀតនាចុងសប្តាហ៍ខាងមុខនេះ ដោយលោកអ្នកនឹងមានភាពសប្បាយរីករាយពេលឆ្លងឆ្នាំ ដោយមិនអាចភ្លេចបាន នៅ Eclipse Terrace និង T7 Club ក្នុងរាជធានីភ្នំពេញយើងវិញ ដែលចាត់ទុកថាជាកម្មវិធីដ៏សក្តិសម ដើម្បីចាប់ផ្តើមឆ្នាំ២០២៣ ខាងមុខ។
លោក de Laubriere ក៏បានបន្ថែមដែរថា៖ «ខណៈដែលឆ្នាំ២០២២ ជាឆ្នាំដែលយើងចាប់មើលឃើញមាន ការងើបឡើងវិញបន្ទាប់ពីវិបត្តិនៃជំងឺរាតត្បាតសកល ប៉ុន្មានឆ្នាំចុងក្រោយនេះជារយៈពេលពិបាក សម្រាប់យើង គ្រប់គ្នា។ យើងជឿជាក់ថារឿងល្អៗនឹងកើតមាន សម្រាប់ឆ្នាំ២០២៣ហើយយើងចង់អបអររឿងទាំងអស់នោះ។ ដូច្នេះ មានអ្វីដែលប្រសើរជាងការរីករាយ ប្រកបដោយការទទួលខុសត្រូវ នឹងការកម្សាន្តកំដរជាមួយការទទួលទានស្រាបៀរលំដាប់៥-Star ទៀតនោះ?»។
ដើម្បីកុំឱ្យខកខានបទពិសោធន៍ ៥-Star ផ្ទាល់ខ្លួនរបស់អ្នក សូមតាមដានមើលផ្ទាំងរូបភាព៥-Star របស់ស្រាបៀរHeineken® របស់យើងដែលបានបង្ហោះលើបណ្ដាញហ្វេសប៊ុក និងនៅលើផេក របស់បារ និងក្លឹបដែលលោកអ្នកនិយមទៅ ។ ក្នុងខែនេះ ស្រាបៀរHeineken®នឹងដាក់តាំងដើមគ្រីសស្មាសកម្ពស់ ៦ម៉ែត្រដ៏អស្ចារ្យរបស់ខ្លួនម្តងទៀត នៅផ្សារ ទំនើប Aeon ១ និង Aeon ២។ ពេញមួយខែនេះ សូមរីករាយជាមួយការតាំងបង្ហាញដ៏ អស្ចារ្យនេះ ដោយមានការរៀបដបស្រាបៀរ Heineken® យ៉ាងផ្ចិតផ្ចង់ ដល់ទៅ ១៥០០ដប ដើម្បីបង្កើតជាដើមឈើមួយដោយមានផ្កាយក្រហមជាសម្គាល់នៅខាងចុង។
អ្នកទាំងអស់គ្នាអាចមកលេងទីតាំងទាំងនេះ ហើយ ថតរូបអបអរ ប្លែកៗ ជាមួយមិត្តភក្តិ និងក្រុមគ្រួសាររបស់អ្ន។ដើម្បីស្វែងយល់បន្ថែអំពីយុទ្ធនាការអបអររបស់ស្រាបៀរ Heineken® នៅកម្ពុជា សូមតាមដានបណ្តាញសង្គមខាងក្រោម៖
Facebook: https://www.facebook.com/HEINEKENCambodia/
Instagram: https://instagram.com/heineken_kh