ដោយៈតារារិទ្ធ(ភ្នំពេញ)សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី២៦ ខែធ្នូឆ្នាំ២០២២នឹងអញ្ជើញជាអធិបតីភាព បើក​ការដ្ឋានស្ថារពង្រីកនិងលើកកម្រិតផ្លូវជាតិលេខ៤១ ថ្នល់ទទឹងខេត្តកំពង់ស្ពឺ។ផ្លូវជាតិលេខ៤១ត្រូវបានស្ថាបនាក្នុងឆ្នាំ២០ ១៤ ជាកំណត់ផ្លូវសំខាន់តភ្ជាប់ពីផ្លូវជាតិលេ ខ ៤ ទៅ​ខេត្តកំពតខណៈកន្លងផ្លូវមួយខ្សែនេះរងការខូច​ខាតបង្កការ​លំបាកធ្វើដំណើ រ​សម្រាប់ប្រជាពលរដ្ឋ។

 

គម្រោងសាងសង់ផ្លូវជាតិលេខ៤១ មានប្រវែងសរុប ៩៥,២៧គីឡូម៉ែត្រ ចាប់ពីថ្នល់ ទទឹងត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ៤ ខេ ត្តកណ្តាលទៅដល់ស្រុកជុំគីរីត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ៣ខេត្តកំពតនឹងត្រូវ សាងសង់លើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC កម្រាស់ ៥សង់
ទីម៉ែត្រនិងពង្រីកទទឹងតួផ្លូវរហូតដល់ ១២ ម៉ែត្រទៅតាមតាមស្តង់ដារកម្រិត ២។ គម្រោងនេះនឹងសាងសង់បន្ថែមសំណង់សិល្បការ្យរួមមានពង្រីកស្ពានចាស់១កន្លែ ងប្រវែងសរុប ២០០ម៉ែត្រ ដាក់លូគ្រប់ប្រភេទចំនួន ៣១៥កន្លែង បំពាក់កាមេរ៉ាត្រួតពិនិត្យល្បឿនចំនួន ៨កន្លែងរួមទាំងបំពាក់ផ្លាកសញ្ញាគំនូសសញ្ញាបង្គោលគីឡូម៉ែត្រនិងបង្គោលសុ វត្ថិភាពផងដែរ។

គម្រោងនេះនឹងត្រូវអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន CRBC និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ដោយប្រើរយៈពេលសាង សង់ចំនួន៤០ខែនិងបញ្ចប់​ការសាង សង់នៅអំឡុងឆ្នាំ២០២៦ដោយគ្រោងចំណាយថវិកាសរុបប្រមាណជាង ៦៧ លានដុល្លារសហរដ្ឋអាមេរិកដែលជាឥណទានសម្ បទានពីរដ្ឋាភិបាលនៃសា ធារណរដ្ឋប្រជាមានិតចិនរួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់និងពន្ធអាករផ្សេងៗ។

ផ្លូវជាតិលេខ៤១គឺជាសសៃឈាមសេដ្ឋ កិច្ចដ៏មានសារៈសំខាន់ដែលតភ្ជាប់និងឆ្លងកាត់ខេត្តចំនួន០៤ រួមមានខេត្ត កណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកំពត និងតភ្ជាប់ទៅកាន់កំពង់ផែអន្ដរជាតិសំខាន់ៗ ដូចជាកំពង់ផែពហុបំណងខេត្តកំពតនិងមជ្ឈមណ្ឌលភ័ស្តុ ភារកម្មដែលកំពុង សាង សង់កំពង់ផែទេសចរណ៍ខេត្តកំពតនិងកំពង់ផែទេស ចរណ៍ខេត្តកែប-កោះទន្សាយដែលទើបសាងសង់រួចព្រមទាំងតភ្ជាប់ទៅតំបន់ទេសចរណ៍ធម្មជាតិដែលនៅតាមបណ្តាខេត្តព្រះសីហនុខេត្តកែបនិងខេត្តកំពត តាមរយៈខ្សែផ្លូវជាតិលេខ៣ផ្លូវជាតិ លេខ៤ផ្លូវជាតិលេខ៣១និងផ្លូវជាតិលេខ ៣៣ ។ ក្រោយបញ្ចប់ការសាង សង់ខ្សែផ្លូវនេះនឹងសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរនិងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទនិងកសិផល ដំណាំកៅស៊ូ ម្រេច ផលនេសាទ អំបិល ដំណាំស្រូវ និងផ្លែឈើ ទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។បន្ថែមពីលើនេះផ្លូវជា តិលេខ៤១នេះក៏នឹងចូលរួមលើកកម្ព ស់ការអភិវឌ្ឍតំបន់ទេសចរណ៍សំខាន់ៗ ដូចជាតំបន់ឧទ្យានជាតិព្រះមុនីវង្សបូកគោ កោះទន្សាយតំបន់ឆ្នេរនិងតំបន់មាត់សមុទ្រធម្មជាតិផងដែរ។ខ្សែផ្លូវនេះ ក៏នឹងជួយ សម្រួលនិងបញ្ចៀសការកក ស្ទះនៅលើផ្លូវជាតិលេខ៣និងផ្លូវជាតិលេខ៤ បានមួយកម្រិតបន្ថែមទៀត។

គួរបញ្ជាក់ថាផ្លូវជាតិលេខ៤១នេះបានជួសជុលស្តារឡើងវិញម្តងរួចមកហើយកាលពីឆ្នាំ ២០១១ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរប្រទាប់ដែលហៅថាផ្លូវ DBST មានទទឹងតួផ្លូវ ៧ម៉ែត្រ ដល់១១ម៉ែត្រ ដែលជាទូទៅប្រភេទផ្លូវនេះមានអាយុ កាលជាមធ្យមពី០៥ឆ្នាំ ទៅ០៨ឆ្នាំប្រ សិ នបើមានការថែទាំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេ ស។ ដោយសារផ្លូវនេះ ជាខ្សែផ្លូវសំខាន់មួយតភ្ជាប់ទៅផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ និងតំបន់សំខាន់ៗមួយចំនួន ដែលធ្វើឱ្យទំហំចរាចរណ៍ និងការដឹកជញ្ជូនមាន ការកើនឡើងជាគំហុក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះគួបផ្សំនឹងស្ថាន ភាពផ្លូវមានកម្រិតទាបនិងតែងតែទទួ លរងការខូចខាតនិងទ្រុឌទ្រោមដោយជំនន់ទឹកភ្លៀងនៅរៀងរាល់រដូវវស្សា និងគ្រោះធម្មជាតិ ទើបរាជរដ្ឋាភិបាលសម្រេចធ្វើការសាងសង់ពង្រីកនិងលើ កកម្រិតគុណភាពឡើងវិញដើម្បីសម្រួ លដល់ការធ្វើចរាចរណ៍ដឹកជញ្ជូនទំនិ ញកសិផលនិងការធ្វើដំណើររបស់បង ប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ៕