​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​រណ្ដៅ​

​នាមសព្ទ​

​ក្រហូង​រាក់​ឬ​ជ្រៅ​កើត​អំពី​ជីក​, កកាយ​ឬ​ដាប់​ជាដើម​
​រណ្ដៅសសរ​, រណ្ដៅក្ដាម​, រណ្ដៅជ័រ ។​
​រណ្ដៅនរក ឋាននរក​ដែលមាន​សណ្ឋាន​ដូចជា​រណ្ដៅ​យ៉ាង​ធំ ។ អុជបីរណ្ដៅ អុជបីប៉ុយ គឺ​អុជ​សាច់មនុស្ស​បី​អន្លើ​ដោយ​ប៉ុយ ដើម្បី​ឲ្យ​សះជា​រោគ ។​

​រទុះ​

គុណសព្ទ​

​ដែល​ឆ្លូក​សម្បុរ​ឆ្លូក​ព័ណ៌​ពព្រុសៗ ច្រើន​អន្លើ​
​សម្បុរ​រទុះ ។​
​ដែលមាន​សណ្ឋាន​អុជៗ​រខុញ​ពេញ​ពាស ឬ​ដែលមាន​កន្ទួល​តូចៗ​ពេញ​ពាស​
​ស្នាម​រទុះ​, មុខអុត​រទុះ​, កន្ទួល​រទុះ ។​
​ដែលមាន​ប្រហោង​ធ្លុះ​តូចៗ​ច្រើន​អន្លើ​
​សំពត់​ធ្លុះ​រទុះ ។​

​រយាយ​

​បរិវារ​សព្ទ​

​ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ រយះ ថា​
​រយះរយាយ រយះ​រតាយ​, រយះ​រាយ​ច្រើន​អន្លើ ។​

​រលាត់​

​កិរិយាសព្ទ​

​រខិត​ស្បែក​ឬ​សាច់​; ដាច់​ស្បែក​ឬ​សាច់​សើៗ​
​រលាត់ស្បែក​; ដែកឈូស​គំរឹល​ឈូស​មិន​រលាត់​សាច់​ឈើ ( ប្រើ​ជា គុ​. ក៏បាន ) ។ រលាត់រលោច រលាត់​រវាម ឬ​រលាត់​ច្រើន​អន្លើ ។ រលាត់​សម្បុរថ្ងៃ រលាត់​សម្បុរស្បែក ។​

​រលោច​

​បរិវារ​សព្ទ​

​ពាក្យ​សម្រាប់​និយាយ​ផ្សំ​ជាមួយនឹង​ពាក្យ​រលាក​, រលាត់ ថា​
​រលាក​រលោច រលាក​ច្រើន​អន្លើ ។ រលាត់រលោច ( ម​. ព​. រលាត់ ) ។​