ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
រហុយ
កិរិយាវិសេសន៍
ដែលធ្លុះមានរន្ធ, មានប្រហោងតូចៗច្រើនអន្លើ
សំពត់ធ្លុះរហុយ; រន្ធរហុយ ។ រហែករហុយ ( ម. ព. រហែក ) ។
គុណសព្ទ
ដែលធ្លុះមានរន្ធ, មានប្រហោងតូចៗច្រើនអន្លើ
សំពត់ធ្លុះរហុយ; រន្ធរហុយ ។ រហែករហុយ ( ម. ព. រហែក ) ។
រាប
គុណសព្ទ
ដែលមិនរដិបរដុប, ដែលឥតប៉ោង, ឥតផត, ឥតខ្ពស់ទាប
ដីរាប, ផ្លូវរាប, ឈើមានសាច់រាប ។
ដែលពង្រាបបានបទស៊ាំថ្នឹកហើយ
គោរាប, ក្របីរាប ។
រាបទាប ដែលមានតែទាបឥតខ្ពស់, ឥតរដិបរដុប; ដែលសុភាពទន់ភ្លន់
ឫកពារាបទាប, សម្ដីរាបទាប ។
រាបធេង រាបសព្វអន្លើ ។ រាបស្មើ ដែលរាបស្មើគ្នាឥតមានប្លែក ។ ល ។
រោម
កិរិយាសព្ទ
ចោមជិតជុំវិញ
ពួកក្មេងរោមមើលមនុស្សកំប្លែង ។
ទំជញ្ជក់រសជាតិ, ទំជុំជិត, វារឡើង, ទំហើយហើរៗហើយទំក្រវែលយាយីរឿយៗ ( ចំពោះតែសត្វល្អិតៗ មានស្រមោច, រុយ ជាដើម )
ស្រមោចរោមស្ករ, ឃ្មុំរោមបង្គង, រុយរោមគំរង់, មមាចរោមគោ ។ ចោមរោម ( ម. ព. ចោម ) ។
នាមសព្ទ
( បា. រោម ឬ លោម; សំ. រោមន៑ ឬ លោមន៑ ) អាការៈជាសរសៃល្អិតៗដុះនារាងកាយមនុស្សដោយអន្លើៗ ឬដុះនាសព៌ាង្គកាយសត្វតិរច្ឆានចំពួកខ្លះមានគោ ក្របីជាដើម
រោមចិញ្ចើម, រោមភ្នែក, រោមក្លៀក, រោមដើមទ្រូង, រោមដៃ, រោមជើង; រោមគោ, រោមក្របី, រោមចៀម ។
រោមកូប ( រោមៈកូប ) រណ្ដៅរោម ។ រោមម័យ ( រោមៈ— ) ដែលធ្វើដោយរោមសត្វ ( មានរោមចៀមជាដើម )
សំពត់រោមម័យ ។
រោមរាជី ( រោមៈ— ) ឬ រោមមាលី, រោមាវលី ជួរឬរបៀបរោម ។ រោមហំសជាត ( រោមៈហ័ងសៈ— ) ដែលព្រឺរោម; អ្នកដែលព្រឺរោម ។ រោមហំសនាការ ( រោមៈហ័ងសៈន៉ាកា ) អាការព្រឺរោម, អាការឡើងរោមច្រាង (ឡើងសម្បុរគីង្គក់) ។ល។
រោរព
(—រប់)
នាមសព្ទ
( បា. រោរុវ; សំ. រៅរវ ) ឈ្មោះឋាននរកមួយមានសូរសម្រែកកងរំពង ។
គុណសព្ទ
( ព. ប្រ. ) ដែលអនាថាមានទុក្ខវេទនាខ្លាំង ស្រែកថ្ងូរឮរំពងឥតស្រាកឬដែលគគ្រក់កខ្វក់សព្វអន្លើ
មនុស្សរោរព, ផ្ទះរោរព ( ម. ព. មហារោរព ក្នុងពាក្យ មហា ផង ) ។
រះ
កិរិយាសព្ទ
ចេញពន្លឺត្រចះពីក្នុងស្រទាប់មេឃ នៅវេលាព្រហាមឬវេលាយប់ ( តាមកាលកំណត់ )
ថ្ងៃរះ ( ព្រះអាទិត្យរះ ); ខែរះ (ព្រះចន្ទ្ររះ) ។
សរសេររបះ ( ។ ) នេះ រាំងឃ្លាឬសង្កាត់សេចក្ដីមួយៗឲ្យដាច់ស្រឡះដោយឡែក
រះរបះតូច, រះរបះធំ ( និយាយថា ខណ្ឌ ក៏បាន ខណ្ឌរបះតូច, សរសេរ ខណ្ឌ ) ។
កិរិយាសព្ទ
វាយរាយឲ្យត្រូវសព្វអន្លើ
រះផ្លែរនាត; វាយរះ ។
រេបែរឲ្យបានទាំងពីរខាង គឺខាងណេះផងខាងណោះផង
ស៊ីរះទាំងពីរខាង ។
និយាយរះ និយាយប៉ាតឲ្យត្រូវសព្វ ។ រះសន្សើម ដើរកាត់ទីមានស្មៅវែង ឬកាត់ព្រៃដែលកំពុងទទឹកជោកដោយសន្សើម ។ ព. ប្រ. ទៅឬមកពីព្រហាមដោយដំណើររលះរលាំង
ចុះរះសន្សើមទៅណាពីព្រលឹមម្ល៉េះ ! ( ព. សា., ព. ស្ន. ) ។
កិរិយាវិសេសន៍
វាយរាយឲ្យត្រូវសព្វអន្លើ
រះផ្លែរនាត; វាយរះ ។
រេបែរឲ្យបានទាំងពីរខាង គឺខាងណេះផងខាងណោះផង
ស៊ីរះទាំងពីរខាង ។
និយាយរះ និយាយប៉ាតឲ្យត្រូវសព្វ ។ រះសន្សើម ដើរកាត់ទីមានស្មៅវែង ឬកាត់ព្រៃដែលកំពុងទទឹកជោកដោយសន្សើម ។ ព. ប្រ. ទៅឬមកពីព្រហាមដោយដំណើររលះរលាំង
ចុះរះសន្សើមទៅណាពីព្រលឹមម្ល៉េះ ! ( ព. សា., ព. ស្ន. ) ។