ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ក្រុមកម្ពុជាដែលទើបត្រឡប់មកពីទីក្រុងហ្សាការតានោះ ពេលនេះ កំពុងតែបន្តការហ្វឹកហាត់ យ៉ាងសកម្ម ដើម្បីត្រៀមតទល់ ជាមួយក្រុមព្រុយណេ ក្នុងព្រឹត្តិការណ៍ AFF Mitsubishi Electric Cup ថ្ងៃទី២៩ ធ្នូ ខាងមុខនេះ។

សម្រាប់ជំនួបជាមួយ ក្រុមព្រុយណេនេះ កម្ពុជាបានដាក់នូវក្ដីសង្ឃឹមថា នឹងរកបាន ៣ពិន្ទុ បន្ថែមទៀត នៅលើទឹកដីខ្លួនឯង។

អ្នកចាត់ការទូទៅរបស់ ក្រុមជម្រើសជាតិកម្ពុជាលោក Keisuke Honda និងលោក Hirose Ryu ដែលជាគ្រូបង្វឹក បានពិនិត្យមើលកម្លាំង និងបច្ចេកទេសរបស់ក្រុម បន្ទាប់ពីជំនួបក្រៅដី ជាមួយឥណ្ឌូណេស៊ីនោះ។

សូមបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍ AFF Mitsubishi Electric Cup នេះ កម្ពុជា លេងបាន ២ ប្រកួតហើយ ដោយរកបាន ៣ ពិន្ទុ គឺលេងក្នុងដី ឈ្នះក្រុមហ្វីលីពីន ៣ទល់២ និងលេងក្រៅដី ចាញ់ឥណ្ឌូណេស៊ី ១ទល់២ ទាំងមិនអស់ចិត្ត។

សម្រាប់ពូល A នេះ មានកម្ពុជា ហ្វីលីពីន ឥណ្ឌូណេស៊ី និងព្រុយណេ ។ កម្ពុជា បន្ទាប់ពី បើកទ្វារទទួលក្រុមព្រុយណេនោះ នឹងត្រូវចេញទៅលេងក្រៅដីបញ្ចប់ពូល ជាមួយក្រុមថៃនៅថ្ងៃចន្ទ ទី២ ខែមករា ឆ្នាំ២០២៣ មួយប្រកួតទៀត៕/V/R