ដោយៈតារារិទ្ធ(កណ្តាល)នៅក្នុងពិធីបើកការដ្ឋានសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ដែលមានប្រវែងជាង៩៥គីឡូ ម៉ែត្រនៅព្រឹកថ្ងៃទី២៦ខែធ្នូ ឆ្នាំ២០២២ស ម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថាប្រជាពលរដ្ឋកម្ពុជាបាននិងកំ ពុងឃើញគ្រប់គ្នាពីសមិទ្ធផលនៃសុខសន្តិ ភាពក្រោមការដឹកនាំរបស់គណបក្សប្រជា ជនកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើង ថាមានគណបក្សប្រជាជនកម្ពុជាកាន់អំ ណាច សុខសន្តិភាព កើតឡើងទូទាំងប្រទេ សបងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរគ្រប់ទីកន្លែងមានសិទ្ធិសេរីភាពពេញលេញ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ដែលបានបោះឆ្នោតជូនគណបក្សប្រ ជាជនកម្ពុជានៅក្នុងការបោះឆ្នោតឃុំ សង្កាត់ហើយសម្តេចសង្ឃឹមថាប្រជា ពលរដ្ឋទាំងអស់នៅតែបន្តគាំទ្រគណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោតនាខែកក្កដា ឆ្នាំ២០២៣បន្តទៀត ៕