ដោយៈតារារិទ្ធ(កណ្តាល)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី២៦ ខែធ្នូឆ្នាំ២០២២នេះបានលើកឡើងជាថ្មីទៀ តពីល្បិចកិច្ចកលរបស់ក្រុមប្រឆាំងដែលចង់បានអំណាចតែងតែឃោសនាសន្យាគ្រប់បែ បយ៉ាងផ្សេងៗគ្នារាល់ពេលដែលគេទៅជួប ម្ចាស់ឆ្នោតម្តងៗ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងទៀត ថាការសន្យាបែបប្រជាភិថុតិនេះមានតែបក្សប្រឆាំងទេដែលអាចធ្វើទៅបានរាជរដ្ឋាភិបាលមិនអាចធ្វើបានទេ។

សម្តេចតេជោហ៊ុនសែនបានថ្លែងថា «បញ្ហាដែលលំបាកនាពេលបច្ចុប្បន្នគឺការផលិតហើយគ្មានទីផ្សារនេះជាបញ្ហាដ៏លំបាកដែលធ្វើឲ្យអ្នកដែលទាញចំណេញខាងនយោ បាយត្រឹមតែដីមួយគីឡូម៉ែត្រទេគេអាចទា ញចំណេញបានដល់ទៅពីរ។ ចូលទៅក្នុងផ្សារគេសួរថ្លៃអង្ករមួយគីឡូប៉ុន្មានឧទាហ រណ៍មួយគីឡូ២០០០រៀលគេថាថ្លៃៗណា ស់ៗ បើគេធ្វើនាយករដ្ឋមន្ត្រីបក្សគេដឹកនាំរដ្ឋាភិបាលនឹងធ្វើឲ្យអង្ករមួយគីឡូត្រឹមតែ ១៥០០រៀលទេ ។ ដល់ពេលចេញពីផ្សារមកដល់វាលស្រែគេទៅសួរកសិករថាស្រូវមួយគីឡូប៉ុន្មាន កសិករឆ្លើយថា មួយគីឡូ ១០០០រៀលគេថោកណាស់ បើសិនគេធ្វើនាយករដ្ឋមន្ត្រីឬបក្សគេកាន់រដ្ឋាភិបាលនឹងធ្វើឲ្យតម្លៃស្រូវក្នុងមួយគីឡូឡើងដល់ ២០ ០០រៀល។អីចឹងបានថាធ្វើរាជរដ្ឋាភិបាល វាមិនស្រួលទេសូមប្រជាពលរដ្ឋរបស់យើង យោគយល់ »។

ជាមួយគ្នានេះសម្តេចតេជោបានអំពាវ នាវដល់បងប្អូនប្រជាពលរដ្ឋសូមមេត្តាថ្លឹងថ្លែងឲ្យបានម៉ត់ចត់ចំពោះការចេះតែដើរសន្យាបែបប្រជាភិថុតិរបស់ក្រុមអ្នកនយោបាយ ។

សម្តេតេជោបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងបន្តខិតខំបន្ថែមទៀតដើម្បីស្វែ ងរកទីផ្សារជូនកសិករតាមរយៈការចរចា និងកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងទ្វេភាគីក្តី និងពហុភាគីក្តី ក្នុងនោះតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន​ផលិត ផលកសិកកម្មរបស់កម្ពុជាកាន់តែច្រើនឡើ ងបានអនុញ្ញាតឲ្យនាំចេញទៅកាន់ប្រទេ សចិននិងកិច្ចព្រមព្រៀមពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ក៏បានចូលជាធរមាននាពេលថ្មីៗនេះ ក៏នឹងក្លាយទីផ្សារដ៏ធំរបស់កម្ពុជា ។ជាមួយគ្នានេះកិច្ចព្រម ព្រៀងអាសិបដែលមានអាស៊ានទាំង ១០និងដៃគូចំនួន៥ទៀតមានអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់ក៏រួមចំណែកដល់ការពង្រីកទី ផ្សារកសិផលកម្ពុជាផងដែរ៕