ដោយៈតារារិទ្ធ(កណ្តាល)សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបន្តអំពាវ នាវឲ្យប្រជាពលរដ្ឋគោរពច្បាប់គោរពជីវិតខ្លួនឯងជាជាងខ្លាចប៉ូលីសចរាចរណ៍ ។

សម្តេចតេជោ ហ៊ុន សែន បានធ្វើការអំពាវ នាវជាថ្មីម្តងទៀតនៅក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានស្តារនិងកម្រិតគុណភា ពផ្លូវជាតិលេខ៤១នាព្រឹកថ្ងៃទី២៦ខែធ្នូ ឆ្នាំ ២០២២នេះ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសា សន៍ថា៖”ថ្ងៃមុនខ្ញុំនិយាយអញ្ចេះថាខ្ញុំនៅ តែបន្តការអំពាវនាវឱ្យប្រជាពលរដ្ឋរបស់យើងគោរពច្បាប់ចរាចរណ៍ថ្ងៃមុនខ្ញុំបាននិយាយថាសូមកុំខ្លាចប៉ូលិសចរាចរណ៍ត្រូវខ្លាចច្បាប់ប៉ុន្តែអីឡូវខ្ញុំសូមប្រើភាសានេះមួយកុំខ្លាចប៉ូលិសចរាចរណ៍ខ្លាចស្លាប់ឬរបួសអាហ្នឹងល្អជាង”។

ជុំវិញបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះសម្តេច តេជោ ហ៊ុន សែន បានលើកឡើងថាសូមប្រជាពលរដ្ឋជ្រើសរើសឱ្យច្បាស់ថាតើខ្លាចប៉ូលិចរាចរណ៍ ឬខ្លាចស្លាប់ដូច្នេះនាំគ្នាខិត ខំគោរពច្បាប់ចរាចរណ៍ដើម្បីការពារអាយុជីវិតនិងការរបួសពិការដោយសារតែការបើកបរមិនគោ រពច្បាប់ចរាចរណ៍។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា បច្ចុប្បន្ននេះប្រទេសកម្ពុជាគឺមានផ្លូវល្អស ម្រាប់ឱ្យប្រជាពលរដ្ឋធ្វើដំណើរទៅវិញទៅ មកដែលបានបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ។ប៉ុន្តែបែរជាករណីគ្រោះថ្នា ក់ចរាចរណ៍កើតឡើងជារៀងរាល់ថ្ងៃទៅ វិញ ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថាគិតថាជាមធ្យមមានប្រជាពលរដ្ឋខ្មែរ ស្លាប់ចំនួន ៥ នាក់ក្នុងមួយថ្ងៃដោយសារតែគ្រោះថ្នាក់ចរាចរណ៍។ ហើយថ្ងៃម្សិលមិញមានករណីគ្រោះថ្នាក់ចរាចរណ៍ ៧ករណីបណ្តាលឱ្យមនុស្សម្នាក់ស្លាប់និងរបួស១១នាក់ក្នុងនោះ មានអ្នករបួសធ្ងន់ចំនួន៨នាក់ផងដែរ។

សម្តេចនាយករដ្ឋមន្ត្រីក៏បានចោទជាសំណួរ ថា៖នេះសុទ្ធតែជារឿងគួរឱ្យសោកស្តាយ អ៊ឹចឹងទេតើយើងគួរខ្លាចប៉ូលិសចរាចរណ៍ ឬខ្លាចស្លាប់អាហ្នឹងនិយាយអញ្ចេះទៅវិញ ?។

សម្តេចតេជោ ហ៊ុន សែន ក៏បានក្រើនរំឮកទៅដល់ប្រជាពលរដ្ឋដែលមានរថយន្តម៉ូតូហើយ គួរគម្បីបើកបរដោយប្រុងប្រយ័ត្នគោរពច្បាប់ចរាចរណ៍ដើម្បីថែទាំសម្ភារដែ លខ្លួនខំរកបានដោយលំបាកនិងជាពិសេ សគឺការការពារអាយុជីវិតរបស់ខ្លួននិងក្រុមគ្រួសារព្រមទាំងអ្នកធ្វើដំណើរលើដងផ្លូវជា ដើម។

ទន្ទឹមនឹងនេះសម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថាការបង្កគ្រោះថ្នាក់ចរាចរណ៍បានបង្កសោកនាដកម្មដល់ខ្លួនឯងគ្រួសារនិងអ្នកដទៃដែលមិនដឹងអីសោះជាពិសេសករ ណីគ្រោះថ្នាក់ចរាចរណ៍នេះបានបង្កការខូច ខាតដល់សេដ្ឋកិច្ចយ៉ាងច្រើនផងដែរ៕