ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយបាននិយាយកាលពីថ្ងៃចន្ទទី២៦ធ្នូថា ព្រិលធ្លាក់ខ្លាំងនៅទូទាំងប្រទេសជប៉ុនបានសម្លាប់មនុស្ស ១៧ នាក់ របួសជាង៩០នាក់ និងបណ្តាលធ្វើឱ្យផ្ទះរាប់រយខ្នងគ្មានអគ្គិសនីប្រើប្រាស់។
រដូវរងាដ៏ខ្លាំងក្លាបានចាក់ព្រិលយ៉ាងច្រើនទៅក្នុងតំបន់ភាគខាងជើងចាប់តាំងពីសប្តាហ៍មុន ដោយបណ្តាលឱ្យជាប់គាំងយានយន្តរាប់រយគ្រឿងនៅលើផ្លូវហាយវេ ពន្យារពេលសេវាកម្មដឹកជញ្ជូន និងបណ្តាលឱ្យមនុស្សស្លាប់ ១១ នាក់គិតត្រឹមថ្ងៃសៅរ៍។
ការធ្លាក់ព្រិលកាន់តែច្រើននៅចុងសប្តាហ៍ថ្ងៃបុណ្យណូអែលបាននាំឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ១៧ នាក់ និងរបួសដល់ ៩៣ នាក់គិតត្រឹមព្រឹកថ្ងៃចន្ទនេះ នេះបើយោងតាមទីភ្នាក់ងារគ្រប់គ្រងអគ្គិភ័យនិងគ្រោះមហន្តរាយ។
ពួកគេភាគច្រើនបានធ្លាក់ចុះពីទីខ្ពស់ ខណៈកំពុងកាយព្រិលចេញពីដំបូលផ្ទះ ឬ ត្រូវបានកប់នៅក្រោមគំនរព្រិលក្រាស់ ដែលរអិលពីលើដំបូល។
ការិយាល័យក្រុងនានានៅក្នុងតំបន់រងគ្រោះដោយព្រិលបានជំរុញឱ្យអ្នកស្រុកប្រើការប្រុងប្រយ័ត្នក្នុងអំឡុងពេលសកម្មភាពកាយព្រិល ហើយកុំធ្វើការតែម្នាក់ឯង៕
រដូវរងាដ៏ខ្លាំងក្លាបានចាក់ព្រិលយ៉ាងច្រើនទៅក្នុងតំបន់ភាគខាងជើងប្រទេសជប៉ុន ចាប់តាំងពីសប្តាហ៍មុន