ភ្នំពេញ៖ តន្ត្រីឆ្លងឆ្នាំដ៏កក្រើកខាងមុខណាហ្គាវើលដ៍អមដោយការបាញ់កាំជ្រួចដ៏អស្ចារ្យ ត្រឡប់មកវិញហើយ! សូមអញ្ជើញពុកម៉ែបងប្អូនទៅរីករាយ និងទទួលទានម្ហូបសុភមង្គលជាមួយក្រុមគ្រួសារ និងមិត្តភ័ក្តិនៅក្នុងសណ្ឋាគារណាហ្គាវើលដ៍។ បន្ទាប់មក សូមអញ្ជើញទៅកាន់សួនច្បារសម្តេចតេជោ ហ៊ុន សែន នៅមុខណាហ្គាវើលដ៍ទី១ ដើម្បីទស្សនាការប្រគំតន្ត្រីឆ្លងឆ្នាំដ៏មហស្ចារ្យដែលចូលរួមសម្តែងដោយកំពូលតារាចម្រៀងជាតិនិងអន្តរជាតិមកពីប្រទេស ថៃ និងប្រទេសស្វ៊ីស។ ទស្សនាដោយសេរីចាប់ពីម៉ោង ៨ យប់រហូតដល់ម៉ោង ១ រំលងអធ្រាត្រ!
រៀបចំដោយណាហ្គាវើលដ៍ និងមានក្រុមហ៊ុនស្រាបៀរហនុមានជាអ្នកឧបត្ថម្ភធំ តន្ត្រីឆ្លងឆ្នាំដ៏កក្រើកក្នុងឆ្នាំនេះ នឹងចូលរួមដោយពិធីករ ពិធីការិនីតារា ចម្រៀង និងក្រុមរាំល្បីឈ្មោះ ដូចជា កញ្ញា សានសាណា លោក វិច្ឆ័យ លោក ស៊ូលី ផេង កញ្ញា ពេជ្រ សូលីកា លោក ឆាយ វីរៈយុទ្ធ ក្រុម 2TheMoon និងក្រុមរាំ Eriz។
ព្រឹត្តិការណ៍តន្ត្រីឆ្លងឆ្នាំនេះ ក៏នឹងចូលរួមសម្តែងដោយតារាចម្រៀង និងតារាភាពយន្តដែលមាន ប្រជាប្រិយភាពខ្លាំងមិនចេះរីងស្ងួត។ កញ្ញា Katreeya English មកពីប្រទេសថៃ និងឌីជេ DJ Rave Republic មកពីប្រទេសស្វ៊ីសផងដែរ។ សូមអញ្ជើញពុកម៉ែបងប្អូនទាំងអស់ទៅទស្សនាឲ្យបានច្រើនកុះករ និងស្វាគមន៍ឆ្នាំថ្មី២០២៣ ជាមួយណាហ្គាវើលដ៍។
មុនពេលទៅទស្សនាតន្ត្រីឆ្លងឆ្នាំខាងមុខណាហ្គាវើលដ៍ ពុកម៉ែបងប្អូនអាចអញ្ជើញទៅទទួលទានប៊ុហ្វេដ៏ឈ្ងុយឆ្ងាញ់នៅភោជនីយដ្ឋាន 2Pangea (ជាន់ទី២ណាហ្គាវើលដ៍ទី២) ដែលមានអាហារច្រើនមុខជាងគេក្នុងរាជធានីភ្នំពេញនិងម្ហូបសុភមង្គលដែលសម្រិតសម្រាំងដោយមេចុងភៅដ៏ចំណានរបស់ណាហ្គាវើលដ៍ ម្នាក់ ៤៨ ដុល្លារបូករួមការពិសាភេសជ្ជៈឥតកំណត់ រីឯនៅភោជនីយដ្ឋាន Le Gourmet និង Bistro Romanoក៏មានបម្រើជូនអាហារឈុតបែបប្រណីត តម្លៃចាប់ពី ៥២ ដុល្លារសម្រាប់ម្នាក់ផងដែរ។
សម្រាប់ការទស្សនាទេសភាពដ៏អស្ចារ្យនៃកាំជ្រួចបន្ទាប់ពីអាហារពេលល្ងាច សូមអញ្ជើញទៅភោជនីយដ្ឋាន Hall of Golden Chimesដើម្បីទទួលទានអាហារឈុតពិសេស ៧ មុខដែលមានតម្លៃ ៧៨ ដុល្លារសម្រាប់ម្នាក់។ កៅអីដែលអាចមើលឃើញទេសភាពដ៏ស្រស់ត្រកាលនៃទីក្រុង និងទន្លេមានចំនួនកំណត់ ដូច្នេះសូមណែនាំពុកម៉ែបងប្អូនកក់ទុកមុនតាមរយៈលេខទូរសព្ទ +៨៥៥ ១៥ ៤០២ ៣៤៥ ឬអ៊ីម៉ែល [email protected] ។
ប្រសិនបើពុកម៉ែបងប្អូនចង់រាប់ថយក្រោយស្វាគមន៍ឆ្នាំថ្មីនៅក្នុងអគារ ណាហ្គាវើលដ៍ក៏មានកន្លែងថ្មីៗ ដូចជា ក្លឹប Darlin Darlinដែលមានការប្រគំតន្ត្រីផ្ទាល់ និងភេសជ្ជៈដ៏ឆ្ងាញ់ជាប់ចិត្តផងដែរ។ សម្រាប់ស្រាក្រឡុក ស្រាវីស្គីជប៉ុន ស្រាសាំប៉ាញប្រណីតជាមួយអយស្ទ័រស្រស់ និងអាហារសម្រន់ពិសេសសូមអញ្ជើញទៅបានីយដ្ឋាន The Vimean និងអបអរឆ្នាំថ្មីប្រកបដោយភាពសប្បាយរីករាយបំផុត។
ណាហ្គាវើលដ៍ ក៏មានបានីយដ្ឋាន និងអាងហែលទឹក Amret Palace ដែលអតិថិជនអាចរាប់ថយក្រោយស្វាគមន៍ឆ្នាំ២០២៣ ផងដែរជាមួយឌីជេ DJ Karissa និង DJ Lucky ។ តម្លៃសំបុត្រ ២០ ដុល្លារដែលអាចប្តួរយកស្រាក្រឡុក ២ កែវ ឬស្រាបៀរណាហ្គាឡាហ្គឺរ ៦ ដប។
សូមណែនាំឲ្យកក់ទុកមុនតាមរយៈលេខទូរសព្ទ +៨៥៥ ១៥ ៤០២ ៣៤៥ ឬអ៊ីម៉ែល [email protected] ឬចូលទៅកាន់ទំព័រ Facebook Instagram ឬ Telegram របស់ណាហ្គាវើលដ៍។
ចូលរួមកម្មវិធីឆ្លងឆ្នាំធំបំផុតប្រចាំឆ្នាំក្នុងរាជធានីភ្នំពេញរៀបចំដោយណាហ្គាវើលដ៍! ជួបគ្នានៅថ្ងៃទី៣១ ខែធ្នូ!៕Ph