Views: 58 Post navigation យោធារុស្ស៊ីបានរាយការណ៍កាលពីថ្ងៃចន្ទទី២៦ធ្នូថា ខ្លួនបានបាញ់ទម្លាក់ដ្រូនរបស់អ៊ុយក្រែនដែលហោះចូលទៅជិតមូលដ្ឋានទ័ពអាកាសមួយនៅជ្រៅក្នុងប្រទេសរុស្ស៊ី ដែលនេះជាលើកទីពីរហើយដែលមូលដ្ឋានទ័ពអាកាសនេះបានក្លាយជាគោលដៅវាយប្រហារក្នុងខែនេះ។ ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡេនស្គី បាននិយាយកាលពីថ្ងៃចន្ទថា ការដាច់ភ្លើងនៅបន្តដោយមនុស្សជិត៩លាននាក់មិនមានចរន្តអគ្គិសនីប្រើនៅទូទាំងប្រទេសអ៊ុយក្រែន។លោកក៏បានអោយ ដឹងថា ស្ថានការណ៍នៅខ្សែត្រៀមជួរមុខក្នុងតំបន់ដុនបាស«ពិបាកនិងឈឺចាប់»ដោយទាមទារ«កម្លាំងនិងការផ្តោតយកចិត្តទុកដាក់»របស់ប្រទេស។