ដោយៈតារារិទ្ធ(ភ្នំពេញ)៖នៅរសៀលថ្ងៃទី ២៧ខែធ្នូឆ្នាំ២០២២សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញជាអធិបតីបិទសន្និ បាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២២ ក្នុងនិងលើកទិសដៅការងារឆ្នាំ ២០២៣របស់ក្រសួងរៀបចំ ដែនដីនគ រូបនីយកម្មនិងសំណង់និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “មន្ទីរពិសោធន៍ជាតិសំណង់” ។

 

លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ឲ្យដឹងថា ក្នុងឆ្នាំ២០២២ ក្រសួងប្រមូលចំណូលចូលថវិកាជាតិសរុបប្រមាណជាង ៣៦៧,១៣៩ លានរៀលជិត៩០លានដុល្លារអាមេរិកថយចុះជាង២២ ភាគរយធៀបឆ្នាំ ២០២១។

ឆ្នាំ ២០២២ ក្រសួងបានចេញបណ្ណកម្មសិទ្ធិ ដីបានចំនួន៣១៥,៤៤១បណ្ណនិងចែកដល់ ដៃប្រជាពលរដ្ឋចំនួន ២៦៤, ៨០៤បណ្ណ។ការងារចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពល រដ្ឋនេះក្រសួងបានឱ្យដឹងថាគិតចាប់ពីថ្ងៃចា ប់ផ្តើមអនុវត្តដល់ខែវិច្ឆិកាឆ្នាំ២០២២ក្រសួ ងចេញបណ្ណកម្មសិទ្ធិដីបានចំនួន ៦,៧៣០ , ៧៥២ បណ្ណស្មើនឹងជាង ៩៦ភាគរយនៃចំនួនក្បាលដីប៉ាន់ស្មានដំបូង៧លានក្បាល ដី។ក្នុងនោះការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធសម្រេចបាន ៦,១០៤,០៥២ បណ្ណនិងចែកបណ្ណបានចំនួន ៥,៥៩០, ៨០៨ បណ្ណ(សម្បទានដីសង្គមកិច្ចចំនួន ១៧, ៩៩៣បណ្ណ) និងការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំសម្រេចបាន៦២៦,៧០០ បណ្ណ។ក្នុងនោះដីរដ្ឋបាន១៩៦ទីតាំងស្មើចំនួន២,១៧៨បណ្ណ ទំហំ៩៤២,៦១៧ហិក តា(ដីគោលដៅសម្បទានសេដ្ឋកិច្ច ១៨២ ទីតាំងស្មើចំនួន ២,០៩១ បណ្ណទំហំ ៧២៥, ៥៦១ហិកតាតំបន់ការងារ/ព្រៃស្តារឡើ ងវិញ១៦ទីតាំងចំនួន៨៧បណ្ណទំហំ ២១៧, ០៥៦ហិកតាក្នុងនោះដីស្ថិតក្រោមការកាន់កាប់របស់ក្រសួងបរិស្ថាន៩ទីតាំងចំនួន៦៦ បណ្ណទំហំ ១៩៥, ២៣៦ហិកតានិងក្រសួងកសិកម្ម រុក្ខា ប្រមាញ់និងនេសាទ៧ទីតាំងចំនួន ២១ បណ្ណទំហំ ២១,៨២០ហិកតា)។

ដីឯកជនរបស់បុគ្គលឯកជនបានចំនួន ៦២៣,៥៤១បណ្ណនិងដីសហគមន៍ជន ជាតិដើមភាគតិចបានចំនួន៣៨សហគមន៍ស្មើនឹង៩៨១បណ្ណទំហំជាង ៣៩, ៣៤២ហិក តាសម្រាប់៣,៧១៧គ្រួសារ ។ ដោយឡែកការចុះបញ្ជីដីគរុភណ្ឌវត្តបានចំនួន១,៩៣៦ វត្តស្មើនឹង ២,៤០៤ បណ្ណ។

ទិន្នន័យសំណង់ទូទាំងប្រទេសមានចំនួនប្រមាណ ៣,៨២៧គម្រោងដែលមានផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន ៦,៥៩៦ ,៩៣៦ម៉ែត្រក្រឡាតម្លៃប៉ាន់ស្មាន ទុនវិនិ យោគប្រមាណ ២,៦៣៤, ៩៩២, ១០០ដុល្លារ ។បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ មានចំនួន ៣,៩២៥គម្រោងមានផ្ទៃក្រឡាកម្រាលសំណ ង់ចំនួន ១២, ៦៨៤,១០២ ម៉ែត្រ ក្រឡាតម្លៃប៉ាន់ស្មាន ទុនវិនិយោគប្រមាណ ៥,២១០,៣៥៩, ៥០៩ដុល្លារថយចុះជិត ៥០ភាគរយ។

គិតចាប់ពីឆ្នាំផ្តើមអនុវត្តឆ្នាំ ២០០០ ដល់ខែ វិច្ឆិកាឆ្នាំ២០២២ ក្រសួងបានចេញលិខិតអនុញ្ញាតសាងសង់ចំនួន៦១,៤១៨គម្រោង ដែលមានផ្ទះក្រឡាកម្រា លសំណង់សរុបប្រមាណ ១៧៣, ២១៣,៧៥៦ម៉ែត្រក្រឡា និងតម្លៃប៉ានស្មានទុនវិនិយោគសរុប្រមាណ ៦៨, ៨៣៧,៥៤៣,៨០៥ដុល្លារ។

ក្នុងគម្រោងអគារខ្ពស់ៗចាប់ពី៥ជាន់ ឡើងចំនួន១២៨គម្រោងស្មើនឹង១៤២ អគារ (នៅរាជធានីភ្នំពេញចំនួន ៨៦ គម្រោងស្មើនឹង៩៣អគារខេត្តព្រះសី ហនុចំនួន១៤គម្ រោងស្មើនឹង១៦អគារ និងខេត្តបន្ទាយមាន ជ័យ១៣គម្រោង ស្មើនឹង១៥អគារ)។ក្នុងនោះអគារកម្ព ស់ពី៥ជាន់ទៅ៩ជាន់មានចំនួន ៩៩អ គារ, ពី១០ជាន់ទៅ ១៩ជាន់ មានចំនួន ២៤អគារពី ២០ជាន់ ទៅ២៩ ជាន់មានចំនួន១៣អគារនិងពី៣០ជាន់ទៅ ៣៩ ជាន់ មានចំនួន ៦អគារ។

គិតពីពេលចាប់ផ្តើមអនុវត្តនៅឆ្នាំ ២០ ០០ ដល់ខែវិច្ឆិកាឆ្នាំ២០២២ គម្រោងអគារខ្ពស់ ៗចាប់ពី៥ជាន់ឡើងនៅទូទាំងប្រទេសមានចំនួន ២,៥៣៤អគារ (នៅភ្នំពេញមានចំនួន ១,៦៧៥អគារ,ព្រះសីហនុមានចំនួន ៦៨៥ អគារ, បន្ទាយមានជ័យមានចំនួន១៣១ អ គារនិងខេត្តផ្សេងៗមានចំនួន៤៣អគារ)។ក្នុងនោះអគារកម្ពស់ចាប់ពី៥ជាន់ទៅ៩ជា ន់មានចំនួន១,៤២៣អគារ, អគារចាប់ពី ១០ជាន់ទៅ១៩ជាន់មានចំនួន៦៩៩ អគារ ,អគារចាប់ពី២០ជាន់ទៅ ២៩ជាន់ មានចំនួន២៣៣អគារ,អគារចាប់ពី៣០ ជាន់ទៅ៣៩ជាន់មានចំនួន១២៩ អគារ ,អគារចាប់ពី៤០ ជាន់ឡើងមានចំនួន ៥០អគារ។

គម្រោងបុរីលំនៅឋាននិងបណុំលំនៅ ឋានមានលក្ខណៈជាបុរីមានចំនួន៥១០គម្រោង ។ដោយឡែកគិតពីឆ្នាំ ២០១៩ដល់ខែវិច្ឆិកា ឆ្នាំ២០២២អគារផ្ទះល្វែង មានចំនួន ៨៩, ៥៣១ខ្នងនិងអគារស្នាក់នៅរួមមានចំនួន ៤៣៤គម្រោ ង។

គិតពីឆ្នាំ២០០៨ ដល់ខែវិច្ឆិកាឆ្នាំ២០២២ សំណង់លំនៅឋានមានចំនួន ៣៤, ៣៧៣ គម្រោង,សំណង់អគាសណ្ឋាគារមានចំនួន ១,០៧៣គម្រោង, សំណង់អគារពាណិជ្ជ កម្មមានចំនួន ៣,១៣៦ គម្រោង,សំណង់អគាររោងចក្រមានចំ នួន១០,៦២៩ គម្រោ ងនិងសំណង់អ គារពហុមុខងារមានចំនួន ៣៣០ គម្រោង ។

សម្តេចតេជោ ហ៊ុន សែន បានសម្តែង​​​នូវការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ដែលបានខិតខំប្រឹងប្រែងបំពេញតួនា​ទី ភារកិច្ចនិងបេសកកម្មឱ្យសម្រេច បាននូវលទ្ធផល​ផ្លែផ្កាជាបន្តបន្ទាប់គួរជា​ទីមោទនៈ ក្នុងការងារកែទម្រង់នានា និងការ​ផ្តល់​សេវាសាធារណៈ​ជូនជាតិមាតុភូមិ និង​​ប្រជាជន ។

សម្តេចតេជោ ហ៊ុន សែន បន្តថា៖ ដូចដែលឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់នៅក្នុងរបាយការណ៍អម្បាញ់មិញ ការងារកែទម្រង់ដីធ្លីគឺជាអាទិភាពមួយដែលបាន​ពង្រឹងសុវត្ថិភាព​​នៃការកាន់កាប់ដីតាមរយៈការបង្កើតប្រព័ន្ធចុះបញ្ជីដី​ប្រកប​ដោយភាពជឿជាក់ និងបានធ្វើឱ្យជម្លោះដីធ្លីមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់  ។ ដោយឡែកវិស័យ​សំណង់ក៏បានក្លាយទៅជា​​សសរស្តម្ភមួយ ដែលចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច បន្ទាប់ពីវិស័យ​កសិកម្ម ទេសចរណ៍និងវាយនភ័ណ្ឌ ។  គុណភាព និងសោភណភាពនៃសំណង់ ក៏ត្រូវបានពង្រឹងឱ្យស្របតាម  បទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ ។ ប្រជាពលរដ្ឋក្រីក្រ យុទ្ធជន- ពិការ គ្រួសារយុទ្ធជនពលី អតីតកងកម្លាំងប្រដាប់អាវុធ និង កងកម្លាំងប្រដាប់អាវុធឈរជើងនៅតាមព្រំដែន អ្នក​មាន​ចំណូលមធ្យម និងចំណូលទាបទទួលបានដីនិងលំនៅឋានសមស្របសម្រាប់រស់នៅនិងធ្វើកសិកម្ម ស្របតាមគោល-នយោបាយសម្បទានដីសង្គមកិច្ចនិងគោលនយោ បាយជាតិស្តីពីលំនៅឋាន ​។ ការរៀបចំដែនដី និងនគរូបនីយកម្មបានចូលរួមធានាការការពារ ការគ្រប់គ្រង និងការប្រើប្រាស់ដី និង ធនធានធម្មជាតិ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ដើម្បីរក្សានិរន្តរភាពបរិស្ថាន និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយសមធម៌នៅទីប្រជុំជន និងជនបទ ។

ឆ្លៀតក្នុងឱកាសនេះសម្តេចក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋដែលបានរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ឱ្យស្ម័គ្រចិត្តទៅតាំងទីលំនៅថ្មីនៅតំបន់អភិវឌ្ឍរុនតាឯក និងតំបន់ពាក់ស្នែង ដែលធានាបានទាំំងការអភិរក្សតំបន់អង្គរនិងការអភិវឌ្ឍជូនប្រជាពល រដ្ឋ ។ជាមួយនេះការអនុវត្តវិធានការបង្រ្កាបការ​ទ​ន្រ្ទានដីព្រៃលិចទឹកនៅតំបន់ទន្លេសាបក៏ទទួលបាននូវលទ្ធផលឱ្យកត់សម្គាល់ដោយបានដកហូតដីដែល ចូលទន្ទ្រាន​ព្រៃលិចទឹកខុសច្បាប់និងបានកែសម្រួលព្រំប្រទល់តំបន់៣និងតំបន់២ នៃបឹងទន្លេសាបដើម្បី​ជូនជាកម្មសិទ្ធិឬ​ ជាសិទ្ធិកាន់កាប់និងអាស្រ័យ ផលដល់ប្រជាពលរដ្ឋដែល​មានភូមិឋាន​តាំង​ពីយូរយា​ណាស់មកហើយ ៕