ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ លោក សំហេង បុរស នៅតែបន្តកាន់តំណែងជា ប្រធានសហព័ន្ធកីឡាអត្តពលកម្មកម្ពុជា អាណត្តិទី៨ ឆ្នាំ២០២២ ដល់ ២០២៥ តាមរយៈមហាសន្និបាត នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ។

ក្នុងឱកាសប្រកាសប្រធានថ្មី ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងតំណាងនាយកដ្ឋានកីឡានានា ក្រោមក្រសួងអប់រំ យុវជន និងកីឡា បន្ទាប់សមាជិកប្រតិបត្តិសហព័ន្ធចាស់និងថ្មី សម្រេចចិត្តបោះឆ្នោត តែងតាំងនៅក្នុងមហាសន្តិបាត របស់សហព័ន្ធកីឡា អត្តពលកម្មកម្ពុជា បន្តអាណត្តិចាស់ និងបន្តអាណត្តិថ្មី ឆ្នាំ២០២២ ដល់ ២០២៥ ។

សមាជិកប្រតិបត្តិចំនួន ១៣ រួមមាន លោក សំហេង បុរស ជាប្រធាន លោក ផៃ សុខ លោក ដាំ ភិរម្យ លោក ដួង មាសចំរើន លោក ហួត ពុំ លោក ឆាន់ សុផល លោកស្រី ជួប វិច្ឆិកា ជាអនុប្រធាន លោក ធម្ម អង្គារ៉ា លោក ហ៊ុន សាមុត លោក ប៉ែន វុទ្ធី លោក ប៉ុន សុខ លោក ម៉ក់ ច័ន្ទរិទ្ធ លោក ពៅ វណ្ណាលោក នង សារុន លោក ជិម កាំងហ៊ុយ លោក សែម ផល្លា កញ្ញា ហេង ម៉ីជូ កញ្ញា អេង មួយងឹម លោក ជា សុខា លោក Neil Bianchi លោកស្រី ផៃ ឡូរី និងលោក អួន បឋម (ហៅសាយ) សមាជិក និងលោក ហ៊ុន បុរី អគ្គហេរញ្ញិក លោក បូ ពុធរាត្រី អគ្គលេខាធិការ លោក ខៀវ សំណាង និងលោក រ័ត្ន សុជាតិ អគ្គលេខាធិការរង។

លោក សំហេង បុរស បានមានប្រសាសន៍ថាៈ លោកនឹងបន្តអភិឌ្ឍនកីឡាមួយនេះ ឲ្យមានការរីកចម្រើន ហើយលោកនឹងស្នើសុំឲ្យលោក នៅជាមួយសហព័ន្ធដដែល ដើម្បីជួយគ្នាអភិឌ្ឍ ឆ្ពោះទៅមុនត្រៀម SEA GAMES 2021 លើកទី៣១ នៅប្រទេសវៀតណាម និង SEA GAMES 2023 លើកទី៣២ នៅកម្ពុជា និងព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិក ព្រមទាំងការប្រកួតកម្រិតអន្តរជាតិ ក្នុងការដណ្ដើមមេដាយ ជូនប្រទេសជាតិយើង៕/V/R