ដោយ : ភ្នំស្វាយ / បន្ទាយមានជ័យៈ កាលពីថ្ងៃទី២៦ និង ថ្ងៃទី ២៧ខែធ្នូឆ្នាំ២០២២ ក្រុមការងារជំនាញបានប្រគល់សៀវភៅឯកសារនិងទស្សនាវដ្តីសៀវភៅប្រវត្តិសាស្ត្រយោធា និងនយោបាយឈ្នះ ឈ្នះដើម្បីរក្សាទុកនៅស្នាក់ការតំបន់ប្រវត្តិសាស្ត្រយោធាតេជោភ្នំប្រាក់ ៥១៩ ថ្មពួកនិង២កន្លែងទៀតនៅស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យនិងស្រុកសំពៅលូនខេត្តបាត់ដំបង។

លោកវរសេនីយ៍ឯកយ៉ែម សារឿន នាយករងវិទ្យាស្ថានប្រវត្តិសាស្ត្រ នៃក្រសួងការពារជាតិបានប្រគល់សៀវភៅអោយលោកវរសេនីយ៍ដួង វណ្ណា មន្ត្រីប្រចាំការនៅប្រចាំការតំបន់ប្រវត្តិសាស្ត្រយោធាតេជោភ្នំប្រាក់ ៥១៩ -ថ្មពួក ដែលឯកសារទាំងនោះរួមមាន៖ ទី១-សៀវភៅមានចំណងជើង “សម្តេចហ៊ុន សែន : កំពូលស្ថាបនិកនិងបិតាសន្តិភាពរបស់កម្ពុជា “និពន្ធដោយ ពៅ សុខ និងទី ទី២-ទស្សនាវដ្តី”ប្រវត្តិសាស្ត្រយោធា “តាមខែ ក្នុងឆ្នាំ២០១១និងដល់ខែវិច្ឆិកាឆ្នាំ២០២២ ដែលចេញផ្សាយដោយក្រុមការងារសាងសង់វិមានឈ្នះ ឈ្នះ ដល់ក្រុមការងារប្រចាំការតំបន់ប្រវត្តិសាស្ត្រយោធាតេជោភ្នំប្រាក់ ៥១៩ -ថ្មពួក ហើយបន្ទាប់មកក៏ប្រគល់សៀវភៅ និងឯកសារដូចគ្នានេះជូនកងកម្លាំងនៅស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យនិងតំបន់ប្រវត្តិសាស្ត្រយោធាតេជោ ភ្នំ៣២ស្រុកសំពៅលូនខេត្តបាត់ដំបង។

លោកវរសេនីយ៍ឯកយ៉ែម សារឿន បានពាំនាំបណ្តាំផ្ញើណែនាំពីនាយកវិទ្យាស្ថាន ដល់មន្ត្រីយោធាប្រចាំទីស្នាក់ការតំបន់ប្រវត្តិសាស្ត្រយោធានីមួយៗ ត្រូវពិនិត្យ ថែទាំភស្តុតាង សម្ភារ: មធ្យោបាយ ទីតាំងប្រវត្តិសាស្ត្រ បោសសម្អាតបរិស្ថានអនាម័យ រក្សាទុកនិងថែទាំសៀវភៅនិងជូនភ្ញៀវដែលទស្សនាបានអាន ស្រាវជ្រាវ។

លោកបន្តថា ខ្លឹមសារ រូបភាព ទឡ្ហីករណ៍ ការវិភាគនិងគំនិតអប់រំក្នុងសៀវភៅនិងទស្សនាវដ្តី ក៏ដូចជាផែនទី ឯកសារ ទីតាំងប្រវត្តិសាស្ត្រយោធាដែលផ្តោតលើដំណើរដ៏លំបាកលំបិន ប្រឈមមុខរបស់មគ្គុទេសក៏ស្ថាបនិក ស្ថាបនិក អ្នកចូលរួមអនុវត្តនយោបាយឈ្នះ ឈ្នះ ពិតជាមានសារ:សំខាន់សម្រាប់ប្រត្យក្សស្ត្រីជាតិនិងពិភពលោកសម្រាប់ស្វែងយល់និងសិក្សាស្រាវជ្រាវបន្ត ពោលគឺដោយសារនយោបាយឈ្នះ ឈ្នះ នេះហើយដែលកម្ពុជាឬកូនខ្មែរខ្លួនឯងជំនាន់នេះក្នុងសម័យប្រវត្តិសាស្ត្រទំនើប អាចឈានទៅបញ្ចប់សង្គ្រាមស៊ីវិលចំណាស់រាប់ទស្សវត្យរ៍ដែលជាមរតករបស់អ្នកជំនាន់មុន(ទាំងខ្មែរនិងបរទេស) ហើយនាំមកសន្តិភាពពេញបរិបូរណ៍និងការអភិវឌ្ឍន៍នៅទូទាំងប្រទេស៕/PC