ប្រជាពលរដ្ឋ​ជាង​៣០០​គ្រួសារ​ស្រុក​កំពង់សៀម ផ្លាស់ប្តូរ​ទម្លាប់​មកប្រើប្រាស់​អណ្តូងទឹក​ស្នប់​

1706
ចែករម្លែក

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: កន្លែង​ធ្លាប់តែ​ទទួល​អាស្រ័យ​ផល​ទឹក តាមរយៈ​ត្រពាំង បឹងបួរ ជា​យូ​ណាស់​មកហើយ តែ​ពេលនេះ​ប្រជាពលរដ្ឋ​ជាង​៣០០​គ្រួសារ​ស្ថិតនៅក្នុង ឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្តកំពង់ចាម បាន​ផ្លាស់ប្តូរ​មកប្រើប្រាស់​អណ្តូងទឹក​ស្នប់​ជំនួស​វិញ ដែល​អន្ន​ង់​ទឹក​ទាំងនេះ​ជា​អំណោយ​របស់​លោកតា ហ៊ុន នាង និង​លោកយាយ ឌី ប៉ុក ឪពុកម្តាយ​សម្តេច​តេ​ជោ ហ៊ុន សែន ដែលមាន​ចំនួន​១០​អណ្តូង​។​

​លោកស្រី ពេ​ជ ចន្ទ​មុ​នី្ន ហ៊ុន​ម៉ា​ណែ​ត ប្រធាន​មូល​នី​ធិ​អណ្តូងទឹក​ស្អាត​លោកតា ហ៊ុន នាង និង​លោកយាយ ឌឺ ប៉ុក បានអោយដឹងថា ដោយ​មើលឃើញ​ពី​ការលំបាក និង​តម្រូវការ​ទឹកស្អាត​របស់​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ឃុំ​នេះ គ្មាន​ទឹកស្អាត​ប្រើប្រាស់​គ្រប់គ្រាន់​នៅ​រដូវប្រាំង សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត បាន​ចាត់​អោយ​ក្រុមការងារ​ធ្វើ​ជូន​ពួកគាត់​តាម​តំរូវការ​។​

​ថ្លែង​នៅ​ចំពោះមុខ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ទាំងអស់ លោកស្រី បានអោយដឹងថា សម្ដេច​ទាំងពីរ លោក​តែងតែ​គិតពី​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង​។ ជាក់ស្តែង​ក្នុងឱកាស​នេះ​ទោះបីជា​លោក​មិនបាន​មកជួប​ផ្ទាល់​ក៏ដោយ ក៏​លោក​បាន​ផ្តាំផ្ញើ សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ពី​ចំងាយ តាមរយៈ​លោកជំទាវ​ដែលជា​បុត្រ​ប្រសារ​ផងដែរ​។​

​ប្រជាពលរដ្ឋ​ដែល​បានទទួល​អាស្រ័យ​ផល​នៃ​អណ្តូងទឹក​ទាំងអស់​ម្នាក់ៗ​បាន​សំដែង​នូវ​ការដឹងគុណ​យ៉ាង​ជ្រាវ​ជ្រៅ​ចំពោះ​ម្ចាស់​អណ្តូង ជាពិសេស​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹ​ទ្ឋិ​បណ្ឌិត ដែល​តែងតែ​គិតគូរ​ដល់​ប្រជាពលរដ្ឋ​គ្រប់​ច្រកល្ហក ដោយ​មិន​គិតពី​និនាការ​នយោបាយ​អ្វី​ឡើយ​។​

​លោកស្រី​បន្តថា អណ្តូង​ទឹកស្អាត​ទាំងអស់ ដែល​អំណោយ​អណ្តូងទឹក​របស់​ឪពុកម្តាយ​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត ត្រូវធ្វើ​ជូន​ប្រជាពលរដ្ឋ​គ្រប់​២៥​រាជធានី​ខេត្ត ដែល​រស់នៅ​ឆ្ងាយ​ពី​ប្រភព​ទឹកស្អាត តំបន់​ដាច់ស្រយាល ពិសេស​នៅ​រដូវប្រាំង​ចំនួន​១​ពាន់​អណ្តូង​។​

​ឆ្លៀត​ត​ក្នុងឱកាស​នេះដែរ​លោកស្រី​ក៏បាន​ដឹកនាំ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ មក​ពិនិត្យ​សុខភាព​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួនទៀត​ផងដែរ សំរាប់​ពលរដ្ឋ​ដែលមាន​បញ្ហា​សុខភាព និង​ទទួលបាន​ការពិគ្រោះ​ជំងឺ​ជាមួយ​គ្រូពេទ្យ​ជំនាញ និង​ផ្តល់​ថ្នាំ​ព្យាបាល​ជំងឺ​ស្រាលៗ​ដោយ​មិន​គិតថ្លៃ​។ លើសពីនោះ ប្រជាពលរដ្ឋ​ដែលមាន​សភាព​ជំងឺ​ធ្ងន់ធ្ងរ ត្រូវបាន​បញ្ជូនមក​ព្យាបាល​នៅ​ភ្នំពេញ​ជូន ក្រោម​ការឧបត្ថម្ភ​ទាំងស្រុង​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹ​ទ្ឋិ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម