ដោយៈតារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសា សន៍ថាក្នុងរយៈពេល២៤ឆ្នាំដែលនយោបា យឈ្នះ-ឈ្នះបានបញ្ចប់សង្រ្គាមទាំងស្រុងនៅកម្ពុជានិងបាននាំមកនូវសុខសន្តិភាពពេញលេញនិងមានការឯកភាពជាតិទាំង ស្រុងជាប្រវត្តិសាស្រ្តជូនប្រជាជាតិទាំង មូល ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសា សន៍បែបនេះនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣របស់ក្រសួងរៀ បចំដែនដីនគរូបនីយកម្មនិងសំណង់និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “មន្ទីរ ពិសោធន៍ជាតិសំណង់” រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០២២។

សម្តេចតេជោ ហ៊ុន សែន មានប្រសាស ន៍ថាៈក្រោមម្លប់នៃសន្តិភាពសមិទ្ធផលថ្មីៗជាច្រើនរបស់រាជរដ្ឋាភិបាលសម្រេចបានជាអាទិ៍ៈ

១).ធានាបានស្ថិរភាពនយោបាយនិងសណ្ដាប់ធ្នាប់សង្គមនាំមកនូវការអភិវ ឌ្ឍពិសេសក្នុងដំណាក់កាលជំងឺកូវីដ- ១៩ ។
២).ជោគជ័យនៃការបោះឆ្នោតក្រុមប្រឹ ក្សាឃុំសង្កាត់ ។

៣). ជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងទី ៤១ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងឋានៈកម្ពុជាជាប្រធានអាស៊ាន ។

៤).ជោគជ័យនៃការរៀបចំមហាសន្និ បាតលើកទី ១៦ របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ។

៥).ការសម្រេចនូវការសាងសង់ហេដ្ឋា រចនាសម្ព័ន្ធរូបវន្តមានជាអាទិ៍ហេដ្ឋារច នាសម្ព័ន្ធផ្លូវក្រុងចំនួន៣៧ ខ្សែនៅខេត្តព្រះសីហនុ ហេដ្ឋារចនសម្ព័ន្ធផ្លូវក្រុង ៣៨ខ្សែនៅខេត្តសៀមរាបនិងការស្តារនិងកែលម្អដងស្ទឹង-សៀមរាប ផ្លូវល្បឿ នលឿនភ្នំពេញ-ខេត្តព្រះសីហនុ។

៦).ការវិនិយោគផ្ទាល់ពីបរទេសសម្រា ប់គម្រោងធំៗសំខាន់ៗដូចជាការសាង សង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅអាកាសយានដ្ឋានខេត្តសៀម រាបអាកាសយានដ្ឋានខេត្តមណ្ឌលគិរី គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេ មេគង្គ-ខេត្ត-ក្រចេះ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ ជ្រោយចង្វារ -អរិយក្សត្រ) គម្រោងពង្រឹងសមត្ថភា ពប្រព័ន្ធបណ្តាញបញ្ជូនអគ្គិសនីនៅខេត្តព្រះសីហនុនិងបណ្តាការដ្ឋានសំ ណង់ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវជនបទ ស្ពានធំៗរួមទាំងសំណង់ប្រព័ន្ធស្រោចស្រព ខ្សែបណ្តាញ អគ្គិសនី ។ល។ នៅទូទាំងប្រទេស ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានយកឱកាសនេះថ្លែងអំណរគុណនិងវាយ តម្លៃខ្ពស់ចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធនិងបណ្តាក្រុមហ៊ុនបណ្តាក់ទុនវិនិយោ គដែលបានផ្តល់នូវទំនុកចិត្តដល់កម្ពុជាព្រមទាំងបានផ្តល់នូវជំនួយទាំងផ្នែករឹងនិងផ្នែកទន់ទាំងសម្ភារៈនិងបច្ចេកទេសរួមទាំងកិច្ចសហប្រតិបត្តិការផ្សេងៗលើវិស័យនានាដែលទាំងអស់នេះគឺជាកត្តាដ៏សំខាន់ក្នុងការសម្រេចបាននូវជោគ ជ័យនិងលទ្ធផលជាផ្លែផ្កាជាច្រើនស្រប តាមចក្ខុវិស័យនិងបេសកកម្មរបស់រាជរដ្ឋាភិបាល ៕