ខឹង​សុំ​លុយ​ប្តី​មិនបាន​តូចចិត្ត​ចងក​សម្លាប់ខ្លួន​

1610
ចែករម្លែក
អត្តឃាត​ជន​ចងក​សម្លាប់ខ្លួន​ដោយ​ខឹង​សុំ​លុយ​ប្តី​មិនបាន (​រូប​: គ្រញូង​)​

ដោយ​: គ្រញូង / បាត់ដំបង​: មានការ​ភ្ញាក់ផ្អើល​មួយ​កើតឡើង ដោយ​ស្ត្រី​ម្នាក់​គិត​ខ្លី​បាន​ដាច់ចិត្ត​ចងក​សម្លាប់ខ្លួន នៅលើ​ធ្នឹម​ផ្ទះ បណ្តាល​ឲ្យ​ស្លាប់ កាលពី​ម៉ោង​៥​និង​៣៥​នាទី​ល្ងាច ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៨ នៅត្រង់ចំណុច​ក្រុមទី​២០ ភូមិ​ខ្នាចរមាស ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​។​

​លោក​អនុ​សេនីយ៍ លឹម ណា​រ៉ូ មេបញ្ជាការរង​អាវុធហត្ថ​មូលដ្ឋាន​ស្រុក​ប​វេ​ល បាន​ឲ្យ​ដឹងថា អត្តឃាត​ជន​ឈ្មោះ កាក់ គឹម​ស្រន់ អាយុ​២០​ឆ្នាំ មុខរបរ​នៅផ្ទះ ចំណុច​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​យក​ខ្សែ​គោ​ពណ៌​ស មក​ចងក​ខ្លួនឯង​ទៅនឹង​ធ្នឹម​ផ្ទះ ត្រង់ចំណុច​កណ្តាល​ផ្ទះ​។​

​លោក​មេបញ្ជាការរង​ប៉េអឹម​ស្រុក​បាន​បញ្ជាក់ថា មូល​ហេតុដែល​ស្ត្រី​នេះ ដាច់ចិត្ត​ចងក​សម្លាប់ខ្លួន ព្រោះតែ​ខឹង​សុំ​លុយ​ប្តី​មិនបាន​។​

​ក្រោយពី​ធ្វើ​កោសល្យ​ពិច័យ​រួច សមត្ថកិច្ច​បានប្រគល់​សព​ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ទីតាំងផ្សាយពាណិជ្ជកម្ម