ប្រែសម្រួល : កញ្ញាដាលីស (អេស៊ាវ័ន) ៖ លោក សាយម៉ុន ខូវែល (Simon Cowell) ចង់បានអាពាហ៍ពិពាហ៍ដែលកើតឡើងលឿនៗ។
មហាសេដ្ឋីតន្ត្រីអាយុ៦៣ឆ្នាំរូបនេះបានសុំនាង ឡូរិន ស៊ីលវើមែន (Lauren Silverman) អាយុ ៤៥ ឆ្នាំដែលជាម្តាយរបស់កូនប្រុសរបស់លោកឈ្មោះ អេរិក អាយុ ៨ ឆ្នាំរៀបការនៅកោះបាបាដូសកាលពីបុណ្យណូអែល ហើយលោកសាយម៉ុនបានទទូចថា នៅពេលដែលពួកគេរៀបការ នោះវានឹងក្លាយទៅជាព្រឹត្តិការណ៍ដ៏ល្បីកក្រើក។
ថ្លែងទៅកាន់កាសែត The Sun លោកសាយម៉ុនបាននិយាយថា “ខ្ញុំចូលចិត្តធ្វើអ្វីៗគ្រប់យ៉ាងលឿនៗ ហើយការធ្វើដូច្នេះនឹងធ្វើឱ្យវាកាន់តែសប្បាយ”។
“ខ្ញុំមិនគិតថាយើងនឹងរៀបការនៅឡាសវេហ្គាសនោះទេ ប៉ុន្តែអ្វីដែលយើងធ្វើ ប្រាកដជាសប្បាយ”។
តាមសេចក្តីរាយការណ៍ លោកសាយម៉ុននិងនាងឡូរិនសង្ឃឹមថានឹងរៀបការនៅផ្ទះថ្មីរបស់ពួកគេនៅទីក្រុងខុតស៍វើល (Cotswolds)ក្នុងចក្រភពអង់គ្លេសក្នុងខែកញ្ញា។
ប្រភពមួយប្រាប់ទស្សនាវដ្ដី OK! ថា “ពួកគេកំពុងព្យាយាមរៀបចំពិធីមង្គលការនៅខែកញ្ញា ប៉ុន្តែវាអាស្រ័យលើថាតើនាងឡូរិនអាចសង់ផ្ទះនៅខុតស៍វើលថ្មីរបស់ពួកគេបានទាន់ពេលដែរឬអត់ ព្រោះនេះជាកន្លែងដែលនាងចង់រៀបចំពិធីមង្គលការ”។
“នេះជាមូលហេតុដែលនាងឡូរិនបច្ចុប្បន្នកំពុងនៅទីនេះក្នុងចក្រភពអង់គ្លេស ខណៈសាយម៉ុននៅ LA ។ នាងកំពុងព្យាយាមឱ្យគេសង់ផ្ទះឱ្យរួចរាល់”៕
សាយម៉ុននិងឡូរិនមានផែនការរៀបការនៅអង់គ្លេសក្នុងខែកញ្ញា
មានកូនអាយុ៨ឆ្នាំហើយទើបចង់រៀបការ