ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានលើកទឹកចិត្តឱ្យមានការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលា ការនៅមូលដ្ឋានជាពិសេសវិវាទដីធ្លីដើម្បីពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីបង្កើតភាពសុខដុមរមនាសង្គម បង្កភាពអនុគ្រោះដល់ដំ ណើរការអភិវឌ្ឍសង្គម -សេដ្ឋកិច្ចនៅតាមមូលដ្ឋាននិងឈានទៅបង្កើនល្បឿននៃការកាត់បន្ថយភាពក្រីក្រ ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងរៀប ចំដែនដីនគរូបនីយកម្ម និងសំណង់និងពិធីសម្ពោធដាក់ឱ្យប្រើ ប្រាស់ជាផ្លូវការ “មន្ទីរពិសោធន៍ជាតិសំ ណង់”រាជធានីភ្នំពេញថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០២២។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖«ត្រូវបន្តលើកទឹកចិត្តឱ្យមានការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅមូលដ្ឋានជាពិសេសវិវាទដីធ្លីដើម្បីពង្រឹងសុវត្ថិ ភាពនៃការកាន់កាប់បង្កើតភាពសុខសាន្ត សុខដុមរមនាក្នុងសង្គម បង្ករភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅតាមមូលដ្ឋាននិងឈានទៅបង្កើនល្បឿ ននៃការកាត់បន្ថយភាពក្រីក្រ ចំណុចនេះខ្ញុំតែងតែមានសំណូមពរជាបន្តបន្ទាប់ឱ្យមានការយកចិត្តទុកដាក់ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ»។

សម្តេចតេជោហ៊ុនសែនបានថ្លែងបញ្ជាក់ថារឿងជម្លោះដីធ្លីនេះវាបានចាប់ផ្តើមនៅពេលដែលប្រទេសមានសុខសន្តិភាពដែលអាចនិយាយបានថាវាបានកើតឡើងនៅក្នុងអំឡុងឆ្នាំ១៩៥៩ (ក្រោយការបោះឆ្នោតនៅក្នុងឆ្នាំ១៩៥៥ និងក្រោយសន្នីសីទសឺណែវ ឆ្នាំ១៩៥៤ និងក្រោយឯករាជ្យនៅឆ្នាំ១៩៥៣)ជម្លោះដីធ្លីនេះវាបានកើតឡើងនៅក្រោ យពេលប្រទេសទទួលបានសន្តិភាព ។ សម្តេចបានបានអះអាងថាជម្លោះដីធ្លីដែលមានភាពតានតឹងជាងគេនាសម័យនោះហើយដែលគេតែងតែយកមកនិយាយគឺបញ្ហា ជម្លោះដីធ្លីនៅតំបន់សំឡូតនៅឆ្នាំ ១៩៥៩ ដែលបង្កើតបានជាចលនាប្រឆាំងរាជរដ្ឋាភិបាលដ៏ខ្លាំងនៅទីនោះផងដែរ ពេលដែល អ៊ិន តាំ ធ្វើជាអភិបាលខេត្តបាត់ដំបង។
សម្តេចបន្តថា«ក្នុងចំណុចនៃចម្លោះដីធ្លីនេះដែរក៏មានការលាតសន្ធឹងៗសូម្បីតែខ្លួនសម្តេចក៏ធ្លាប់បានដឹកនាំបាតុកម្មប្រឆាំងនឹងលោកជំទាវតុប ប្អូនរបស់សម្ដេច ចក្រី ជូឡុង នៅចំការ ថ្មីដែលបានបំពានមកលើដីធ្លីរបស់គ្រួសារសម្តេច ។ ហើយសម្តេចក៏ត្រូវប៉ូលីសដេញតាមចាប់រត់រហូតធ្លាក់ទៅដល់ខេត្តក្រចេះអញ្ចឹងពេលនោះគឺបាន សេចក្តីថាប្រទេសរបស់យើងមានសន្តិភាព ប្រជាពលរដ្ឋ បានស្វះស្វែងរកដីគ្រប់កន្លែង»។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្ថែមថាដោយសារកត្តាសន្តិភាពនៅពេលនោះហើយទើបធ្វើឱ្យជម្លោះដីធ្លីបានកើតឡើងដែលរឿងដីធ្លីនេះគឺមិនមែនជារឿងថ្មីថ្មោង នោះទេ ។ ប៉ុន្តែដីទាំងនោះក៏ត្រូវបានបោះបង់ចោលនៅពេលដែលប្រទេសបានបាត់បង់សន្តិភាពវិញនៅក្នុងឆ្នាំ១៩៧០នៅពេលដែលប្រទេសបានផ្ទុះនូវភ្លើងសង្គ្រាមឡើង វិញគ្មានអ្នកណាចង់បានដីទៀតនោះទេ។

សម្តេចបន្តថានៅឆ្នាំ ១៩៧៩ ពេលនោះរដ្ឋាភិបាលបានជូនលុយប្រជាពលរដ្ឋឲ្យតែធ្វើស្រែ ទៅពង្រីកដីស្រែមួយហិចតាត្រូវជូនលុយប៉ុន្មានដើម្បីឲ្យគាត់ទៅ។បន្ថែមលើនោះ ប៉ុលពតក៏បានធ្វើបដិរូបដីស្រែដីចំការដីទាំងអស់ទៅជាដីរបស់រដ្ឋហើយរឿងនេះយើងត្រូវប្រើពេល១០ឆ្នាំដើម្បីធ្វើការកែទម្រង់ដីធ្លីហើយសម្តេចគឺជាអ្នកនាំមុខ។សម្តេច ថ្លែងថា «អ្នកណាមិនអាចបដិសេធរបស់ហ៊ុនសែនក្នុងការធ្វើកំណែទម្រង់ដីធ្លីនោះទេ»។

សម្តេចបន្តថាពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៨៩ ទើបយើងបានដកហូតពីរដ្ឋធម្មនុញ្ញរបស់យើងដែលថាដីធ្លីជាដីរបស់រដ្ឋ ហើយដល់ឆ្នាំចុងឆ្នាំ ១៩៨៩ទើបយើងបានប្រគល់ដីធ្លី ទៅឲ្យប្រជាជន។ហើយបញ្ហាទំនាស់ដីធ្លីក៏ចាប់ផ្ដើមមានជាបន្តបន្ទាប់ ។ ប៉ុន្តែវាចាប់ផ្ដើមមានទំនាស់ខ្លាំងគឺនៅបន្ទាប់ពីប្រទេសមានសុខសន្តិភាពពេញលេញុ។ អញ្ចឹងទេ ដោយសារវត្តមាននៃសន្តិភាពគឺធ្វើឲ្យដីនៅកន្លែងណាក៏មានតម្លៃដែរ។ធ្វើឲ្យមានការទំនាស់គ្នាជាបន្តបន្ទាប់អញ្ចឹងបញ្ហានេះវាជាយើងមិនចង់បានសង្គ្រាមទេគឺយើងចង់បានសន្តិភាពតែយើងត្រូវដោះស្រាយបញ្ហាឲ្យបានទៅលើវិវាទដីធ្លីនេះ។

សម្តេចក៏បានធ្វើការកត់សំគាល់ផងដែរថា៖វិវាទដីធ្លីខ្លះចូលមកក្នុង facebook របស់សម្តេចឃើញតែជម្លោះរវាងគ្រួសារគ្នាឯង រហូតជំនួយការរបស់សម្តេចម្នាកបាន ទៅដោះស្រាយឱ្យម្ដាយដែលចាញ់ក្តីដោយសារដោះស្រាយតាមប្រព័ន្ធតុលាការ ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថាវិធីតែមួយដែលល្អក្នុងការដោះស្រាយជម្លោះដីធ្លីគឺកាសម្របសម្រួលគ្នាក្រៅប្រព័ន្ធតុលាការហើយបើចូលដល់ក្នុងតុលាការ ហើយមានតែឈ្នះ និងចាញ់តែប៉ុណ្ណោះមិនដែលមានស្មើរគ្នានោះទេ៕