ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានស្នើទៅកាន់ស្ថាប័នតុលាការកុំឱ្យប្រញា ប់ប្រញាលចំពោះ រឿងចាប់ចងម​នុស្សក្នុងសំណុំរឿងរដ្ឋប្បវេណី ។ សម្តេចបានលើកឡើងថាតើយើងកោះហៅទៅបានទេដើម្បីពិភាក្សាមើល ហើយអាងតែពី រឿងចាប់រឿងចង អញ្ចឹងរួចហើយគេមើលពីក្រៅមកគេមិនមានដឹងថាតុលាការឯណា គេដឹងតែពី ហ៊ុន សែន តែម្តង ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់​ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ រសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ។

សម្តេចតេជោ ហ៊ុន សែនបានបញ្ជាក់ដូច្នេះថា«បើល្មោភតែរឿងចាប់ចងហ្នឹងវាយ៉ាងម៉េច?ឥឡូវខ្ញុំបញ្ជូនមេធាវីរបស់ខ្ញុំទៅជួយការពារតែម្តងហើយវាទាក់ ទងជាមួយនឹង អ្នកឧកញ៉ាដែលគេមាន ប្រាក់កាកនោះ រួចហើយខាងយើងផ្នែកតុលាការអាងឡើងចាប់គ្រឹបៗអារឿងរដ្ឋប្បវេណីយើងកោះហៅទៅបានទេដើម្បីពិភាក្សាមើលហើយអាង តែពីរឿងចាប់រឿងចង អញ្ចឹង រួចហើយគេមើលពីក្រៅមកគេមិនមានដឹងថាតុលាការឯណាគេដឹងតែពី ហ៊ុន សែន តែម្តង ក្នុងពេលដែលយើងអត់ដឹងផង»។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថាសម្តេចទើបបានទទួលព័ត៌មានអំពីការចាប់ខ្លួនបុគ្គលិកទូរទស្សន៍បាយ័នម្នាក់ដោយកម្លាំងអាវុធហត្ថរាជ ធានី ភ្នំពេញតាម បញ្ជាតុលាការ ក្រោយមានបណ្តឹងពីអ្នកឧកញ៉ាម្នាក់ថាបានចូលរួមឆបោកក្នុងទឹកប្រាក់៣៦លានដុល្លារលក់ដីខ្យល់។ចំពោះករណីនេះសម្តេចក៏បានចេញមុខធានាឱ្យនៅ ក្រៅឃុំហើយជំរុញឱ្យមេធាវីរបស់សម្តេចចេញការពារក្តីឱ្យបុគ្គលិកទូរទស្សន៍បាយ័នរូបនោះផងដែរ ។

សម្តេចតេជោបានបន្តថា «ពួកយើងហ្នឹងកុំប្រញាប់ប្រញាលចាប់លឿនពេកបានទេ ខ្ញុំសូមអង្វរបើអស់លោកធ្វើតែអញ្ចឹងតើក្នុងគុកយកទៅដាក់កន្លែងរួចហើយទៅគាប គ្នាសួរចម្លើយ»។

ជាមួយនេះសម្តេចក៏បានលើកឡើងផងដែរចំពោះអ្នកដែលរកស៊ីមានងារជាឧកញ៉ារូបនោះដែលបានចោទប្រកាន់ទៅលើបុគ្គលបាយ័នថាចូលរួមបោកប្រាស់ប្រាក់រាប់ សិបលានដុល្លារខណៈដែលអ្នកព័ត៌មានរូបនោះ រកតែបាយហូបសឹងមិនបានផង ។ សម្តេចបានបន្តថាក្នុងពេលដែលគេចាប់ខ្លួនបុគ្គលិកបាយ័ននោះក៏មានមេធាវីទៅ បង្កាប់ទារលុយប្រពន្ធរបស់គាត់ចំនួន ៥ ពាន់ដុល្លារថែមទៀតខណៈដែលគ្នាមិនមានលុយឡើយ។

សម្តេចបានលើកជាសំណួរថា«ចុះបើមាន៣៦លានដុល្លារ តើចាំបាច់ទៅវេទនា អានព័ត៌មាននៅទូរទស្សន៍បាយ័នធ្វើអ្វី អញ្ចឹងបានថារឿងអញ្ចឹងៗ យើងមើលផងទៅមើល កុំអាងតែមានអំណាចកុំអាងតែមាននេះ ចេះតែចាប់ចេះតែចងចាប់ចងៗ រួចហើយអ្នកដែលវេទនាជាងគេគឺនាយករដ្ឋមន្ត្រី ម្ខាងត្រូវគេចោទថាអាងតែរដ្ឋបាលចាប់ តែតុលាការវាអ្នកបញ្ជាចាប់ »។

សម្តេចក៏បានណែនាំទៅកាន់មេនគរបាលយុត្តិធម៌ទាំងអង្គភាពនគរបាលនិងអង្គភាពអាវុធហត្ថកុំចេះតែទៅចាប់ទាំងងងឹតងងុល។ស​ម្តេចបានអះអា ងថារឿងនេះ សម្តេចក៏ប្រាប់ទៅ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ផងដែរហើយសម្តេចនឹងតាម​មើលថាតើករណីនេះជាករណីពិតឬអយុត្តិធម៌ហើយនរណាជាអ្នកបោកលុយ៣៦ លានដុល្លារខណៈដែលជនដែលត្រូវបានចាប់ខ្លួនរកបានតែមួយគ្រប់ៗហើយមានបាយ័នជួយចិញ្ចឹមផងនោះ។ សម្តេចបានចា ត់ទុកថាករណីនេះជារឿងហួសហេតុខ្លាំង ពេក ។ សម្តេចក៏បានព្រមានទៅនគរបាលយុត្តិធម៌ទាំងនៅអង្គភាពនគរបាលនិងអាវុធហត្ថដោយលើកឡើង ថាកុំថាឡើយពាក់ត្រឹមផ្កាយពាក់លោកខែក៏សម្តេចមាន លទ្ធភាពក្នុងការដកចេញបានដែរ៕