ដោយ:វណ្ណៈ/ព្រះសីហនុះ សមត្ថកិច្ចប៉ូលីសខេត្តព្រះសីហនុបាន បញ្ជូនជនសង្សយ័ ជនជាតិចិនចំនួនបីនាក់និងជនជាតិខ្មែរម្នាក់ ពីបទជំរិតទាប្រាក់ ពីជនជាតិចិនដូចគ្នា ទៅសាលាដំបូងខេត្តផ្តន្ទាទោស នៅរសៀលថ្ងៃទី២៧ខែធ្នូឆ្នាំ២០២២ បន្ទាប់ពីសមត្ថកិច្ចបានចាប់ឃាត់ខ្លួន បានកាលពីរសៀលថ្ងៃទី២៦ខែធ្នូ។

លោកឧត្តមសេនីយ៍ ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យបណ្តាញផ្សព្វផ្សាយដឹងថា ស្ត្រីជនជាតិចិនម្នាក់បានមកប្តឹងរាយករណ៍ថា មិត្តប្រុសរបស់គាត់ត្រូវបានជនជាតិចិនដូចគ្នាចាប់ជំរិតទារប្រាក់ចំនួនបីពាន់ដុល្លាអាមេរិក។ដោយសារគាត់គ្មានលុយបាន វេប្រាក់ឲ្យក្រុមជំរិតចំនួន១ ០០០ដុល្លាររួចរាល់ហើយ តែពួកគេនៅតែមិនព្រមដោះលែង មិត្តប្រុសរបស់នាងមកវិញទៀត។

លោកឧត្តមសេនីយ៍ស្នងការបានបន្តរថា កម្លាំងជំនាញនៃស្នងការដ្ឋាន បានសហការជាមួយ កម្លាំងអធិការនគរបាលក្រុង ចាប់ផ្តើមបើកការស៊ើបអង្កេត ស្រាវជ្រាវ ជាបន្ទាន់ចំពោះករណីនេះ ទើបឈានដល់មានការស្ទាក់ចាប់បាន មុខសញ្ញា ជាជនជាតិចិនពីរនាក់និងរំដោះបានជនរងគ្រោះម្នាក់ នៅលើរថយន្ត អាល់ហ្វាមួយគ្រឿង ពេលកំពុងបើកបរលើផ្លូវល្បឿនលឿន និងបន្តរមកចាប់ខ្លួនជនសង្សយ័ម្នាក់ទៀត នៅក្រុងព្រះសីហនុ ។

ជនសង្សយ័ ករណីជំរិតទារប្រាក់ ដែលចាប់ខ្លួនបាន នារសៀលថ្ងៃទី២៦ខែធ្នូសរុបមាន បួននាក់។ក្នុងនេះ បុរសជនជាតិខ្មែរ ម្នាក់និងជនជាតិចិនបី នាក់ ។វត្ថុតាងរឹបអូសបាន មានរថយន្ត ពីរគ្រឿង ម៉ាក អាល់ហ្វា១គ្រឿងនិង រ៉ែងរ៉ូវ័រមួយ គ្រឿង។

ជនសង្សយ័ ត្រូវបានសមត្ថកិច្ច ក៏សាងសំណុំរឿងបញ្ជូនទៅសាលាដំបូងដើម្បីចាត់ការតាមច្បាប់៕សរន