Views: 42 Post navigation ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារបានអំពាវនាវអោយក្រុមតាលីបង់ឈប់អនុវត្តគោលនយោបាយផ្តោតលើស្រ្តីភេទនៅអាហ្វហ្គានីស្ថាន ដោយសារវាប៉ះពាល់សិទ្ធិមនុស្សនៅក្នុង ប្រទេសនេះ។ការអំពាវនាវនេះធ្វើឡើងក្រោយពីក្រុមតាលីបង់ហាមមិនអោយស្រ្តីធ្វើការនៅតាមអង្គការក្រៅរដ្ឋាភិបាល មិនអោយសិក្សានៅសកលវិទ្យាល័យនិងវិទ្យាល័យ។ រុស្ស៊ីកាលពីថ្ងៃអង្គារបានសងសឹកចំពោះកំណត់ថ្លៃប្រេងរបស់ខ្លួនទាបជាងទីផ្សារ នៅពេលកងកម្លាំងអ៊ុយក្រែននិងរុស្ស៊ីកំពុងប្រយុទ្ធគ្នាដ៏ខ្លាំងនៅម្តុំទីក្រុងបាក់មុតភាគ ខាងកើត។រដ្ឋាភិបាលទីក្រុងមូស្គូនឹងឈប់លក់ប្រេងទៅអោយប្រទេសណាដែលបានចូលរួមការកំណត់ថ្លៃប្រេងរុស្ស៊ីកាលពីថ្ងៃ៥ធ្នូបន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀ ពូទីន ចុះហត្ថលេខាលើក្រិតមួយ កាលពីថ្ងៃអង្គារ។