ដោយៈក្រុមហ៊ុន/ភ្នំពេញ៖«ពិព័រណ៍ពាណិជ្ជកម្មថៃ Thailand Products Expo ២០២៣»នៅកម្ពុជាបានវិលត្រឡប់មកវិញជាថ្មីហើយ។ពិព័រណ៍នេះនឹងរៀបចំ ធ្វើនៅមជ្ឈមណ្ឌលពិព័រណ៍និងសន្និបាតកោះពេជ្រកោះពេជ្រ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២៣ ពីម៉ោង ០៩ ព្រឹក ដល់ម៉ោង ០៩ យប់ ដែល ជាប្រភេទពិព័រណ៍ ដាក់បង្ហាញទំនិញម៉ាកល្បីៗរបស់ប្រទេសថៃ។
ទំនិញជាច្រើនប្រភេទនឹងត្រូវយកមកដាក់បង្ហាញ និងលក់មានដូចជា៖
-អាហារ និងភេសជ្ជៈ
-គ្រឿងសំអាង និងទំនិញសុខភាព សម្ភស្ស
-សំលៀកបំពាក់ និងវាយនភ័ណ្ឌ
-សំភារៈប្រើប្រាស់ក្នុងផ្ទះ និងសំភារៈផ្ទះបាយ
-សំភារៈដេគ័រ និងតុបតែងផ្ទះ
-សំភារៈទារក និងកុមារ
-វត្ថុអនុស្សាវរីយ៍
-គ្រឿងទាក់ទងនឹងវិស័យកសិកម្ម
-ទំនិញផ្សេងៗ ជាច្រើនទៀត
លោក លោកស្រី អាចជ្រើសរើសទិញទំនិញថៃខ្មែរ ជាច្រើនប្រភេទក្នុងតម្លៃពិសេសជាងតម្លៃលក់ក្នុងទីផ្សារ។ ជាពិសេសនៅក្នុងពិព័រណ៍នេះបានជ្រើសរើសយកទំនិញថៃ ម៉ាកល្បីៗ ដែលជាប្រភេទទំនិញថ្មីមកដាក់បង្ហាញ និង រកតំណាងចែកចាយនៅកម្ពុជា។ លើសពីនេះទៅទៀត ពិព័រណ៍ពាណិជ្ជកម្មថៃ Thailand Products Expo ២០២៣ នឹងមានរៀបចំការប្រគុំតន្ត្រី រយៈពេល ៤ថ្ងៃពេញដោយមានការចូលរួមពីតារាចំរៀងល្បីៗជាច្រើនដួង និងមានការចាប់រង្វាន់ជាច្រើន សន្ធឹកសន្ធាប់។
សម្រាប់បងប្អូនអាជីវករដែលជាតំណាងនិងជាអ្នកនាំចូលទំនិញថៃ ចាប់អារម្មណ៍ចង់ជាវស្តង់និង ចូលរួមការតាំងពិព័រណ៍អាចទាក់ទសួរព័ត៌មានបាន Tel +855 10 239 472/ 95 549 416។ ទំនាក់ទំនងក្នុងការឧបត្ថម្ភកម្មវិធី Tel +855 10 792 242 / +855 77 937 973