ដោយៈមុនីរ័ត្ន/ភ្នំពេញ៖លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង ព័ត៌មាន បានមានប្រសាសន៍ថា ការពិតនៅក្នុងសង្គម​ប្រជាធិបតេយ្យការបោះឆ្នោត និងសារព័ត៌មានសេរី មិនមែន គ្រប់គ្រាន់សម្រាប់បង្ហាញថា សង្គមមួយប្រជាធិបតេយ្យទេ។ សង្គមមួយប្រជាធិបតេយ្យ សំខាន់បំផុត គឺទម្លាប់ការអនុវត្ត ច្បាប់ និងការទទួលការងារច្រើនទៀតក្រៅពីការងារនេះ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង ព័ត៌មាន មានប្រសាសន៍ក្នុងពិធីបើក​សិក្ខាសាលា​បណ្តុះបណ្តាលសារព័ត៌មានស្តីពី តួនាទី​ប្រព័ន្ធផ្សព្វផ្សាយនិងការបោះឆ្នោតនៅកម្ពុជា នៅសាល​ទន្លេសាប អគារខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។(រូប៖ ខឹម សុវណ្ណារ៉ា)

លោករដ្ឋមន្រ្តីបានលើកជំសំណួរថា យើងតែងតែនិយាយថា តើប្រជាធិបតេយ្យចាប់ផ្តើមពីពេលកន្លែងណាមក? គឺប្រជាធិ បតេយ្យចាប់ផ្តើមពីក្នុងខួរក្បាលរបស់យើង។ ប៉ុន្តែតួនាទី របស់សារព័ត៌មានមួយឯករាជ្យ សេរី គឺសំខាន់ ដើម្បីធ្វើឱ្យ​សង្គមប្រជាធិបតេយ្យមួយដើរនឹងការបោះឆ្នោត។ ការបញ្ជាក់របស់លោករដ្ឋមន្រ្តីបែបនេះ ក្នុងពិធីបើក​សិក្ខាសាលា​បណ្តុះបណ្តាលសារព័ត៌មានស្តីពី តួនាទី​ប្រព័ន្ធផ្សព្វផ្សាយនិងការបោះឆ្នោតនៅកម្ពុជា នៅសាល​ទន្លេសាប អគារខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ នេះ។ សិក្ខាសាលានេះ រៀបចំដោយវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា និង ក្លិបអ្នកកាសែតកម្ពុជា ដែលប្រព្រឹត្ត​ទៅរយៈពេល២ថ្ងៃ គឺថ្ងៃពុធ-ព្រហស្បតិ៍ ថ្ងៃទី២៨-២៩ ខែធ្នូ។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្តថា ការបោះឆ្នោតជា​ការកំណត់ នៃដំណើរការរបស់រដ្ឋអំណាចមួយ រដ្ឋាភិបាលមួយ ។សារព័ត៌មានក៏ជាអ្នកជូនដំណឹងបង្ហាញពីការជឿនលឿន ដែលគេហៅថាប្រជាធិបតេយ្យដោយមានការចូលរួម ដោយ​សារអ្នកសារព័ត៌មានជាអ្នកផ្តល់ដំណឹងគ្រប់គ្រាន់សម្រាប់​ប្រជាជន ហើយប្រជាជនទទួលបានព័ត៌មានគ្រប់គ្រាន់​គាត់ធ្វើការជ្រើសរើសបានល្អ។ ទាក់ទងសិក្ខាសាលានេះ លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ថា សិក្ខាសាលានេះ គឺជាសិក្ខាសាលាមួយដ៏មានសារៈសំខាន់ ព្រមទាំងតួនាទីរបស់អ្នកសារព័ត៌មាន ក៏ដូចជាសារៈសំខាន់ នៃការបោះឆ្នោត នៅក្នុងសង្គមប្រជាធិបតេយ្យ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង ព័ត៌មាន មានប្រសាសន៍ក្នុងពិធីបើក​សិក្ខាសាលា​បណ្តុះបណ្តាលសារព័ត៌មានស្តីពី តួនាទី​ប្រព័ន្ធផ្សព្វផ្សាយនិងការបោះឆ្នោតនៅកម្ពុជា នៅសាល​ទន្លេសាប អគារខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។(រូប៖ ខឹម សុវណ្ណារ៉ា)

ចំណែកលោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថាន ទំនាក់​ទំនងអន្តរជាតិនៃកម្ពុជា បានមានប្រសាសន៍ថា សិក្ខាសាលា​បណ្តុះបណ្តាលនេះមានគោលបំណងដូចខាងក្រោម ៖

• លើកកម្ពស់ការយល់ដឹងរបស់អ្នកសារព័ត៌មានអំពី ក្របខណ្ឌច្បាប់ នីតិវិធី ប្រព័ន្ធ និងដំណើរការនៃបោះឆ្នោតនៅ កម្ពុជា និង តួនាទី និងក្រមសីលធម៌ប្រព័ន្ធផ្សព្វផ្សាយ ក្នុងការរាយការណ៍ព័ត៌មានបោះឆ្នោត។

• លើកកម្ពស់សមត្ថភាពវិភាគបរិបទនិងដំណើរការ បោះឆ្នោតនៅកម្ពុជា។

• លើកកម្ពស់សមត្ថភាពវិភាគពីការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាច មជ្ឈភាពអាស៊ាន និងការបោះឆ្នោត។

• ចែករំលែកឧត្តមានុវត្តពាក់ព័ន្ធនឹងការចូលរួមនយោបាយ និងការចូលរួមការបោះឆ្នោតដោយសហគមន៍ពហុវប្បធម៌។

• លើកកម្ពស់សមត្ថភាពអ្នកសារព័ត៌មានអាជីពក្នុងការវិភាគនិងស៊ើបអង្កេតព័ត៌មានពាក់ព័ន្ធនឹងការបោះឆ្នោត ។

• រួមចំណែក លើកកម្ពស់សុខដុមរមនា សន្តិភាព ការអភិវឌ្ឍ និងបរិយាបន្ន នៅកម្ពុជា។

• រួមចំណែកប្រឆាំងនឹង ព័ត៌មានបំភ្លៃ (Manipulation) ព័ត៌មានភាន់ច្រឡំ (Misinformation) ព័ត៌មានក្លែងបន្លំ (Disinformation) និងសេណារីយ៉ូដែលគេបង្កើតឡើង (Invented scenarios) សម្រាប់របៀបវារៈនយោបាយ លាក់កំបាំងនិងបើកចំហណាមួយពីមហាអំណាចខាងក្រៅ៕ សរន/R

ពិធីបើក​សិក្ខាសាលា​បណ្តុះបណ្តាលសារព័ត៌មានស្តីពី តួនាទី​ប្រព័ន្ធផ្សព្វផ្សាយនិងការបោះឆ្នោតនៅកម្ពុជា នៅសាល​ទន្លេសាប អគារខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។(រូប៖ ខឹម សុវណ្ណារ៉ា)