ដោយ : ប.ជ័យ / បន្ទាយមានជ័យៈ រដ្ឋបាលខេត្តបន្ទាយមានជ័យនឹងរៀបចំពិធីអបអរសាទរ ខួបអនុស្សារីយ៍លើកទី ៤៤នៃ ជ័យជំនៈ ៧មករា១៩៧៩-៧ មករា ២០២៣ដោយអនុញ្ញាតិអោយមានប្រគុំតន្ត្រីនិងតាំងពិព័រណ៍ផលិតផលនៅក្រុងប៉ោយប៉ែតរយ:ពេលដល់ទៅ០៥ថ្ងៃ ។

លោក ដុំ វណ្ណឌី អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យបានប្រាប់កាសែតរស្មីកម្ពុជាកាលពីថ្ងៃទី២៨ខែធ្នឆ្នាំ២០២២ ថា ព្រឹត្តិការណ៍នេះ នឹងរៀបចំចាប់ តាំង ពី ថ្ងៃ ទី ០៤ ដល់ ថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២៣ ។

ពាក់ព័ន្ធនឹងកម្មវិធីនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យក៏បានជូនដំណឹងអំពីកម្មវិធីនេះផងដែរ ៕/R