ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ បន្ទប់សណ្ឋាគារដែលលីអូនែល ម៉េសស៊ីស្នាក់នៅក្នុងអំឡុងការប្រកួតវើលខាប់កាតា គ្រោងនឹងប្រែក្លាយទៅជាសារមន្ទីរបន្ទាប់ពីជោគជ័យរបស់អាហ្សង់ទីនក្នុងការប្រកួត។
ម៉េសស៊ីគឺជាកីឡាករដ៏សំខាន់ក្នុងការឈ្នះពានវើលខាប់លើកដំបូងរបស់ប្រទេសរបស់គាត់ក្នុងរយៈពេល ៣៦ឆ្នាំមកនេះ ហើយត្រូវបានតែងតាំងជាកីឡាករឆ្នាំប្រចាំវើលខាប់បន្ទាប់ពីស៊ុតបញ្ចូលទីបានពីរគ្រាប់ក្នុងវគ្គផ្តាច់ព្រ័ត្រ។
កីឡាករវ័យ៣៥ឆ្នាំរូបនេះបានឡើងទទួលយកពានស្បែកជើងប្រាក់បន្ទាប់ពីរកបាន ៧ គ្រាប់ក្នុងដំណើរឆ្ពោះទៅកាន់ពានរង្វាន់មួយ ដែលតែងតែគេចពីគាត់ក្នុងអាជីពដ៏ជោគជ័យ។
សមិទ្ធិផលរបស់គាត់ឥឡូវនេះនឹងត្រូវស្ថិតស្ថិរជាអមតៈ ដោយលោក អាក្រាហ្វ បិន អាយ៉ាត (Achraf Ben Ayad)បានសរសេរលើ Twitterថា សាកលវិទ្យាល័យកាតា កន្លែងដែលគាត់ស្នាក់នៅ នឹងត្រូវប្រែក្លាយទៅជា “សារមន្ទីរខ្នាតតូច”។
សារមន្ទីរនេះនឹងអនុញ្ញាតឱ្យអ្នកគាំទ្រមើលពីរបៀបដែលម៉េសស៊ី ដែលចាប់តាំងពីពេលនោះមកត្រូវបានចាត់ទុកជាកីឡាករបាល់ទាត់ដ៏អស្ចារ្យបំផុតគ្រប់សម័យកាល បានចំណាយពេលរបស់គាត់រវាងការប្រកួតនៅក្នុងយុទ្ធនាការដ៏អស្ចារ្យនេះ៕
បន្ទប់របស់ម៉េសស៊ីក្នុងសណ្ឋាគាររបស់សាកលវិទ្យាល័យកាតានឹងក្លាយជាសារមន្ទីរខ្នាតតូចសម្រាប់អ្នកគាំទ្របាល់ទាត់ចូលទស្សនា