ដោយៈសុផល/ភ្នំពេញ៖ ក្នុងឆ្នាំ២០២២នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រមូលចំណូលបានចំនួន ៣៦៧.១៣៩.៨៩៦.០៥០ រៀលឫ ប្រមាណជិត៩០លានដុល្លារ ពីវិស័យដីធ្លី និងសំណង់រួមទាំងសេវាផ្សេងៗដើម្បីដាក់ចូលជាថវិកាជាតិ។នេះបើតាមរបាយការណ៍ប្រចាំ ឆ្នាំរបស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ទោះជាយ៉ាងនេះក្តី ការប្រមូលចំណូលពីវិស័យដីធ្លី និងសំណង់ ក្នុងឆ្នាំ២០២២នេះ មានការថយចុះប្រមាណ ២២,២៦ភាគរយ បើធៀបនឹងឆ្នាំ២០២១។

សូមបញ្ជាក់ថា៖ក្នុងចំណោមចំណូលទាំងនោះ រួមមានចំណូលរបស់រដ្ឋបាលកណ្តាលចំនួន ៨.៣៦៨.០៩១ .៦៤០រៀល ក្នុងនោះមាន សេវាសំណង់ទូទៅចំនួន ៧.១៨០.៣១០.៤០០រៀល, សេវាសំណង់លើសសន្ទស្សន៍ ១.១៦៦.០០០.០០០រៀល,សេវាព័ត៌មានសុរិយោដី តាមប្រព័ន្ធ អេឡិចត្រូនិកចំនួន ១០.៤៩៩.២០០រៀល និងចំណូលជួលអចលនវត្ថុចំនួន ១១.២៨២.០៤៤រៀល។

ចំណូលរបស់មន្ទីររៀបចំដែនដី តាមបណ្តារាជធានីខេត្តចំនួន ៣៥៨.៧៧១.៨០៤.៤១០រៀល ក្នុងនោះមាន៖ សេវាសុរិយោដី ចំនួន ៧១.៨២៨.៣៦០.១១០ រៀល, សេវាសំណង់ទូទៅ ចំនួន ៤៦.៤៤២.៨៦៥.១០០រៀល និង ពន្ធប្រថាប់ត្រាចំនួន ២៤១.០០០.៥៧៩.២០០រៀល៕/R