ដោយៈសុផល/ភ្នំពេញ៖ នៅក្នុងឆ្នាំ២០២២ គម្រោងសំណង់លំនៅឋានមានចំនួន៤.៣២១គម្រោង ដែលមានតម្លៃទុនវិនិយោគប្រមាណជាង១.៤១២លានដុល្លារអាមេរិក។នេះបើយោងតាមរបាយការណ៍លទ្ធផលការងាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់ឆ្នាំ២០២២។

ក្នុងនោះ សំណង់ជាលក្ខណៈបុរីមានចំនួន៣៥គម្រោង ស្មើនឹង៩.៩១២ខ្នង មានតម្លៃវិនិយោគប្រមាណ៨២០លានដុល្លារប្រភេទផ្ទះល្វែង មានចំនួន៦.៦០៩ល្វែង ក្នុងតម្លៃវិនិយោគប្រមាណ៥៥៤លានដុល្លារ និងអគារស្នាក់នៅរួមមានចំនួន៥១គម្រោងដែលមានតម្លៃទុន វិនិយោគប្រមាណ២២២លានដុល្លារ។

សំណង់សណ្ឋាគារមានចំនួន២០គម្រោង មានតម្លៃទុនវិនិយោគប្រមាណ៧១លានដុល្លារ សំណង់អគារពាណិជ្ជកម្មមានចំនួន១៨៥គម្រោង មានតម្លៃទុនវិនិយោគប្រមាណ៤៣៦លានដុល្លារសំណង់អគាររោងចក្រមានចំនួន១១៧គម្រោងមានតម្លៃទុនវិនិយោគប្រមាណ៥៣៣ លានដុល្លារ និងសំណង់អគារពហុមុខងារមានចំនួន៧គម្រោង ដែលមានតម្លៃទុនវិនិយោគប្រមាណ១៤៩លានដុល្លារ៕/R