ដោយ :សម្បត្តិ/ភ្នំពេញ ៖ សមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿង ញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បាន ចុះបង្ក្រាប ក្រុមជួញដូរគ្រឿងញៀនមួយក្រុមធំ រហូតមានការផ្ទុះអាវុធ ដាក់គ្នាទៅវិញទៅមក បណ្តាលឱ្យមន្ត្រីនគរបាលម្នាក់ បាត់បង់ជីវិតកាលពីម៉ោង ០៧:៣០យប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ។សមត្ថកិច្ចដែលបាត់បង់ជីវិតក្នុង សកម្មភាព បង្រ្កាប នេះឈ្មោះ មិច ឆាយភីវ័យ តួនាទី នាយរងការិយា ល័យ ផ្សព្វផ្សសយអប់រំ នៃមន្ទីរប្រឆាំងគ្រឿងញៀន។

លោកវរសេនីយ៍ទោ ជាង ហុកសែ អធិការរងនគរបាល ខណ្ឌដង្កោ ទទួលផែនយុត្តិធម៌ បានប្រាប់អ្នកសារព័ត៌មានថា នាព្រលប់ថ្ងៃនេះសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន បាន ផ្សព្វផ្សាយឱ្យកម្លាំងសមត្ថកិច្ច ពង្រាយកម្លាំងជួយតាមរថយន្ត ចាប់ឃាត់រថយន្តក្រុមជនសង្ស័យមួយក្រុម ម៉ាកអាល់ហ្វាត ពណ៌ស ពាក់ស្លាកលេខ 0365 បន្ទាប់ពីក្រុមទាំងនោះ មានការផ្ទុះអាវុធជាមួយសមត្ថកិច្ច ពេលចុះបង្ក្រាបគ្រឿងញៀន ។

លោកអធិការរងបន្តថា លុះសមត្ថកិច្ចខាងមន្ទីរ ប្រដេញតាម រថយន្តខាងលើ រហូតដល់ចំណុចស្តុបផ្លូវ៦០ម៉ែត្រ កែង៥០ ម៉ែត្រ ក៏ត្រូវសមត្ថកិច្ច ខណ្ឌដង្កោ ជួយស្ទាក់ចាប់ឃាត់បាន តែម្តង ដោយឃាត់បានមនុស្ស បីនាក់។

ជុំវិញការបង្ក្រាបខាងលើនេះ គេនៅមិនទាន់ដឹងថា ប្រតិបត្តិការចុះបង្ក្រាបគ្រឿងញៀននេះ សមត្ថកិច្ចមន្ទីរប្រឆាំង គ្រឿងញៀន ផ្តើមចុះបង្ក្រាបពី ចំណុច ឬគោលដៅ ណា មក នោះទេ ដែលបណ្តាលុំោ្យមានការផ្ទុះអាវុធតបតគ្នា ហើយបណ្តាលឱ្យកងកម្លាំងម្នាក់ត្រូវបាត់បង់ជីវិតនោះឡើយ ។ ចំណែកព័ត៌មានលម្អិតនឹងរង់ចាំរបាយការណ៍សមត្ថកិច្ច ក្រុមការងារយើងនិងផ្សាយជូនបន្ថែមនាពេលក្រោយ ៕ សរន / N