នគរបាល​ប៉ុស្តិ៍​បឹងទំពុន​១​ល្បាត​ក្នុងភូមិ​សាស្ត្រ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​

1356
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: ជនសង្ស័យ​ម្នាក់ កំពុង​ឈរ​តាមផ្លូវ ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​បឹងទំពុន​១​ល្បាត ក្នុងភូមិ​សាស្ត្រ​មានការ​សង្ស័យ បាន​ឃាត់​ធ្វើការ​ត្រួតពិនិត្យ រកឃើញ​ថ្នាំញៀន​ជាប់​នឹង​ខ្លួន ទើប​ធ្វើការ​ឃាត់ខ្លួន ពាក់​ព​ន្ធ័​នឹង​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​លេខ​៣១ ភូមិ​សន្សំ​កុសល​១ សង្កាត់​បឹងទំពុន​១ ខណ្ឌមានជ័យ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ សេង ស៊ីណា​រ៉ាត់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​សន្សំ​កុសល​២ សង្កាត់​បឹងទំពុន​១ ខណ្ឌមានជ័យ​។ រកឃើញ​ថ្នាំញៀន​១​កញ្ចប់​ធំ ដែល​ជនសង្ស័យ​បាន​លាក់ទុក​នៅក្នុង​ហៅ​ប៉ៅ​ខោ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ រួម​និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍​បឹងទំពុន​១ ធ្វើការ​សាកសួរ​បញ្ជូន​ខ្លួន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​បន្ត​ចាត់ការ​តាមច្បាប់​បន្តទៀត​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម