ដោយ :ប.ជ័យ /បន្ទាយមានជ័យ : អាចជារាត្រីដ៏រន្ធត់និងអាក្រក់បំផុតមួយនៅតែប៉ុន្មានថ្ងៃមុនឆ្លងឆ្នាំសាកល២០២២ឈានចូលឆ្នាំ២០២៣ នោះគឺអគ្គភ័យបានលេបត្របាក់អគារនិងស្ពានថ្មើរជើងឆ្លងផ្លូវជាតិលេខ៥ត្រង់កណ្តាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតតែម្តងកាលពីម៉ោង១១:១៨នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នៅកាស៊ីណីប៉ោយប៉ែតរីសតនិងកាស៊ីណូហ្គ្រែនដាយអឺម៉ិន ស៊ីធី (Casino Poipet Resort – Grand Diamond City )នាភូមិក្បាលស្ពាន១សង្កាត់អូរជ្រៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។

មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចប្រាប់កាសែតរស្មីកម្ពុជានាព្រលឹមថ្ងៃទី២៩ខែធ្នូថា:សោដនាដកម្មមិនអាចស្មានដល់មួយនេះ ក៏បានធ្វើឱ្យខូចអន្តរាយអគារ ទ្រព្យសម្បត្តិនិងរបួស មនុស្សស្លាប់ជាច្រើន ។

ដោយឡែកទិន្នន័យជាក់លាក់ មន្ត្រីមូលដ្ឋានមិនទាន់បានហ៊ានប្រាប់នៅឡើយ រីឯមូលហេតុអគ្គីភ័យនេះ ប្រភពថា សង្ស័យកពីឆេះពីក្រោមឡើងទៅលើចំណុចមួយនៃសាលភ្ញៀវលេងល្បែងនៃកាស៊ីណីហ្គ្រែនដាយអឺម៉ិន ស៊ីធី ។

ក្រុមមនុស្សដែលជាបុគ្គលិកកាស៊ីណូនិងភ្ញៀវពិបាករត់រកទីសុវត្ថិភាពដោយសារភ្លើងវាយប្រហារពីច្រកខាងក្រោម ហើយខ្ទប់ច្រកចេញ៕/PC