ដោយៈ ប.ជ័យ/បន្ទាយមានជ័យៈ ថ្នាក់ដឹកនាំនិងអាជ្ញាធរដែនដី បានចុះដល់កន្លែងកើតគ្រោះអគ្គីភ័យដ៏រន្ធត់នៅចុងឆ្នាំ នាស៊ីណូប៉ោយប៉ែតរីសតនិងកាស៊ីណូហ្គ្រែនដាយអឺម៉ិន ស៊ីធី (Casino Poipet Resort – Grand Diamond City)នៅភូមិក្បាលស្ពាន១សង្កាត់អូរជ្រៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។

ប្រភពបានឲ្យដឹងថា ក្រៅពីក្រុមពន្លត់អគ្គីភ័យ, ក្រុមសង្គ្រោះជនរងគ្រោះពីគ្រោះអគ្គីភ័យនៃអគារធំកម្ពុជា-ថៃ ថ្នាក់ដឹកនាំ មានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, លោក គន់ គឺម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានចុះដល់កន្លែងកើតហេតុ ។

ប្រភពពីទីនោះបានរាយការណ៍ថា របាយការណ៍បូកសរុបជនរងគ្រោះដល់ជីវិត របួស និង ទំហំនៃការខូចខាតនៅមិនទាន់អាចបូកសរុបបាននៅឡើយទេ ដោយសារតែពេលនេះ ជនរងគ្រោះខ្លះត្រូវបានសង្រ្គោះហើយដឹកចេញពីកន្លែងកើតហេតុនៅក្នុងស្រុក ខ្លះទៀតទៅក្នុងប្រទេសថៃ ហើយ ក្រុមសង្រ្គោះក៏កំពុងតែរុករកបន្ថែមទៀត៕/PC