ដោយ:ប.ជ័យ / បន្ទាយមានជ័យ : គ្រោះអគ្គីភ័យនៅកាស៊ីណូនៅទីក្រុងប៉ោយប៉ែតមិនទាន់គ្រប់គ្រងបានទាំងស្រុងទេមកទល់ម៉ោង១០ព្រឹកថ្ងៃទី២៩ខែធ្នូឆ្នាំ២០២២ បន្ទាប់ពីវាចាប់ផ្តើមតាំងពីម៉ោងជាង១១យប់ថ្ងៃទី២៨ខែធ្នូមកនោះ។

ប្រភពសមត្ថកិច្ចខ្លះបង្ហើបថា ទិន្នន័យបឋមថា មានជនរងគ្រោះ១៤នាក់ស្លាប់ ដោយមានស្រី៥នាក់ ជាភ្ញៀវជនជាតិថៃ ហើយ ក៏មានអ្នករបួសផ្សេងទៀតផងដែរ។

ខណ:នេះក្រុមពន្លត់អគ្គីភ័យមានរថយន្តរាប់សិបគ្រឿង សមត្ថកិច្ចរាប់រយនាក់និងក្រុមសង្គ្រោះមនុស្សរាប់សិបនាក់របស់កម្ពុជាសហការនឹងថៃបន្តខិតខំសកម្មភាពរុករកជនរងគ្រោះ។

សូមរំលឹកថា អគ្គីភ័យនេះបានលេបត្របាក់អគារនិងស្ពានថ្មើរជើង២ឆ្លងផ្លូវជាតិលេខ៥ត្រង់កណ្តាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតតែម្តងកាលពីម្តុំម៉ោង១១:១៨នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នៅកាស៊ីណូប៉ោយប៉ែតរីសតនិងកាស៊ីណូហ្គ្រែនដាយអឺម៉ិន ស៊ីធី នាភូមិប៉ោយប៉ែតនិងក្បាលស្ពាន១(ព្រំប្រទល់)សង្កាត់អូរជ្រៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ៕/PC