ដោយ: ទេព មង្គល / ភ្នំពេញ: ក្រសួងសុខាភិបាល នៅថ្ងៃនេះ បានប្រកាសជូនព័ត៌មានថា អ្នកឆ្លងជំងឺ កូវីដ-១៩ ជាវីរុសបំប្លែងថ្មី អូមីក្រុង ១៣ នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ ១៦ នាក់ និងអ្នកស្លាប់ថ្មី គ្មាន។ ក្នុងនេះ ករណីឆ្លងសហគមន៍ ១៣ នាក់ ក្នុងនោះ ៩ នាក់ ជាករណីសុំវិញ្ញាបនបត្រ ចេញទៅក្រៅប្រទេស , ករណីនាំចូលថ្មីពី ក្រៅប្រទេស គ្មាន ។
គិតត្រឹមព្រឹក ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២២ នេះ កម្ពុជា មានអ្នកឆ្លងសរុប ១៣៨.៥៦៤ នាក់ , អ្នកជាសះស្បើយ ១៣៥.៤១៧ នាក់ និងអ្នកស្លាប់ ៣.០៥៦ នាក់ ។ ករណីឆ្លងសហគមន៍សរុប ១៦.៧៤១ នាក់ , ករណីនាំចូល ពីក្រៅប្រទេសសរុប ២១.២៣៩ នាក់។
សូមរំលឹកថា បើគិតចាប់ ៖
-ពីថ្ងៃទី៨ ខែឧសភា ដល់ថ្ងៃទី២៧ ខែមិថុនា គឺមានរយ:ពេល ៥១ ថ្ងៃជាប់គ្នា គ្មានអ្នកឆ្លងជំងឺកូវីដ -១៩ ថ្មី ។
-ពីថ្ងៃទី ២០ ដល់ថ្ងៃទី២៦ តុលា គឺមានរយៈពេល ៧ថ្ងៃ មិនមានអ្នកឆ្លងថ្មីទេ ។
-នៅថ្ងៃទី៣ វិច្ឆិកា គ្មានអ្នកឆ្លងថ្មីទេ ។
-នៅថ្ងៃទី៥ ដល់ ១២ វិច្ឆិកា (រយៈពេល ៨ថ្ងៃ) ឆ្លងថ្មី គ្មាន (ចំនួនអ្នកឆ្លង ១.៧៣៦ នាក់) និងជាសះស្បើយ គ្មាន (ចំនួន ១.៧៣៧ នាក់) និងស្លាប់ គ្មាន ។
-នៅថ្ងៃទី១៣ វិច្ឆិកា ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្លងថ្មី ៥៦៨ នាក់ (សរុបចំនួនអ្នកឆ្លង ២.២៧៤ នាក់) និងជាសះស្បើយ ៤៧៩ នាក់ (សរុបចំនួន ២.២១៤ នាក់) និងស្លាប់ គ្មាន ៕/V
សូមអានសេចក្ដីជូនព័ត៌មាន ដូចមានខាងក្រោមៈ