ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ក្លិបតោខៀវ Chelsea បាននិយាយថា កីឡាករ រីស ជែមស៍ (Reece James) នឹងត្រូវអវត្តមានរហូតដល់មួយខែបន្ទាប់ពីខ្សែការពារអង់គ្លេសរូបនេះបានរើរបួសជង្គង់របស់គេឡើងវិញក្នុងជ័យជម្នះ Premier League ២-០ លើ Bournemouth ។
ជែម ដែលបានខកខានវើលខាប់ដោយសារតែរបួសរយៈពេលយូររបស់គេ សឹងតែសម្រក់ទឹកភ្នែក នៅពេលដែលរូបគេត្រូវបានប្តូរចេញបន្ទាប់ពីលេងបាន៥៣នាទីកាលពីថ្ងៃអង្គារនៅកីឡដ្ឋាន Stamford Bridge ។
Chelsea បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា “លទ្ធផលនៃការស្កែនបានបញ្ជាក់ពីរបួសសម្រាប់កីឡាករវ័យ ២៣ ឆ្នាំរូបនេះដោយពេលនេះរីសនឹងត្រូវអវត្តមានរហូតដល់មួយខែ”។
ជែមបាននិយាយនៅលើគណនី Twitter របស់គេថា ឆ្នាំ ២០២២ “ជាឆ្នាំដ៏លំបាកបំផុតរហូតមកទល់បច្ចុប្បន្ន។ គ្រាន់តែចង់អរគុណអ្នកទាំងអស់គ្នាសម្រាប់ការគាំទ្រ គ្មាននរណាម្នាក់ក្នុងចំណោមអ្នកទាំងអស់គ្នាត្រូវបានមើលរំលងនោះទេ។ របួសជាធម្មតាប៉ះពាល់ដល់ផ្លូវចិត្តខ្ញុំណាស់។ បច្ចុប្បន្នខ្ញុំកំពុងព្យាយាមដោះស្រាយសន្លឹកបៀដែលខ្ញុំត្រូវបានចែកជូន។ ខ្ញុំសង្ឃឹមថាចុងឆ្នាំរបស់អ្នកពោរពេញទៅដោយសន្តិភាព ភាពរីករាយ និងសុភមង្គល”៕
រីសរើរបួសចាស់លើជង្គង់អំឡុងពេលឈ្នះ Bournemouth ២-០ កាលពីថ្ងៃអង្គារ